សេចក្តីសង្ឃឹម ដ៏អស្ចារ្យ
អំពើបាបត្រូវបានលុបចេញ
នៅក្នុងគ្រាវេទនា ប្រសិនបើរាស្រ្តរបស់ព្រះមានអំពើ បាបដែលពុំទាន់បានលន់តួនៅចំពោះមុខគេនោះ នាពេលដែល សេចក្តីភិតភ័យនិងសេចក្តីឈឺចាប់កំពុងតែធ្វើទុក្ខយ៉ាងខ្លាំងដល់ ពួកគេ នោះគេដឹងថាគេមិនអាចទប់ទល់នឹងស្ថានការណ៍នេះ បានឡើយ។ការអស់សង្ឃឹមនឹងផ្តាច់ជំនឿរបស់គេចេញ ហើយ ក៏ពុំអាចទូលអង្វរព្រះឲ្យជួយដោះគេដែរ។ ប៉ុន្តែ គេក៏ពុំបាន លាក់បាំងកំហុសណាឡើយ។ អំពើបាបរបស់គេបានចូលទៅ ចំពោះទីជំនុំជំរះ ព្រមទាំងបានលុបចេញរួចទៅហើយ ហើយ គេក៏មិនមាននឹកចាំអំពើបាបទាំងនោះទៀតឡើយ។ GrHKh 141.1
ព្រះអង្គបានបង្ហាញដល់លោកយ៉ាកុបថា ទ្រង់នឹងមិន អត់ទ្រាំនឹងអំពើអាក្រក់ឡើយ។ អស់អ្នកដែលដោះសា ឬលាក់បាំងអំពើបាបរបស់ខ្លួន ហើយរក្សាទុកឲ្យនៅក្នុងសៀវភៅនៃស្ថានសួគ៌ ដោយពុំបានលន់តួ និងអត់ទោសឲ្យនោះនឹងត្រូវ ស្ថិតនៅក្រោមអំណាចរបស់សាតាំងហើយ។ គេមានតំណែង កាន់តែខ្ពង់ខ្ពស់ នោះជ័យជំនះនៃបច្ចាមិត្តរបស់គេក៏កាន់តែ ខ្លាំងក្លាណាស់ដែរ។ អស់អ្នកដែលពន្យារក្នុងការរៀបចំខ្លួននេះ នឹងពុំអាចរៀបចំខ្លួនក្នុងគ្រាវេទនា ឬនៅពេលណាទៀតបាន ឡើយ។ ករណីរបស់អ្នកបែបនេះគឺពុំមានសង្ឃឹមឡើយ។ GrHKh 141.2
ប្រវត្តិយ៉ាកុបក៏ជាការបញ្ជាក់មួយថាព្រះនឹងមិនបោះបង់ ចោលអស់អ្នកដែលបានក្បត់ទៅក្នុងអំពើបាប ហើយបែរមក ឯព្រះអង្គវិញ ដោយការប្រែចិត្តពិតប្រាកដនោះឡើយ។ ព្រះនឹងបញ្ជូនទេវតាទៅកម្សាន្តចិត្តពួកគេ នៅក្នុងគ្រាអាសន្ន។ ព្រះនេត្រនៃព្រះ តែងតែទតមកលើរាស្រ្តរបស់ព្រះអង្គ។ អណ្តាត ភ្លើងនៃឡ ហាក់ដូចជាហៀបនឹងបញ្ឆេះពួកគេទៅ ប៉ុន្តែ ព្រះអង្គដ៏ជាជាងទងនឹងយកគេចេញមកដូចជាមាសសុទ្ធដែល បានដេញដោយភ្លើងដូច្នោះដែរ។ GrHKh 142.1