សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

53/75

ការឈឺចាប់ដែលនឹងធ្វើឲ្យគេបន្ទោសដល់ព្រះ

ការឈឺចាប់ដែលរាស្រ្តរបស់ព្រះទទួលនេះ ពុំមែនជា ការខ្លាចការបៀតបៀននោះទេ។ ពួកគេភ័យខ្លាចក្រែងកំហុស ខ្លះនៅក្នុងខ្លួនគេ នឹងធ្វើឲ្យគេពុំបានដឹងនូវការសម្រេចសេចក្តីសន្យារបស់ព្រះអង្គសង្រ្គោះដែលថា៖ «អញនឹងរក្សាឯងឲ្យរួច ពីវេលាល្បងដែលត្រូវមកលើលោកិយទាំងមូល» (វិវរណៈ ៣:១០)។ ប្រសិនបើពួកគេបង្ហាញឲ្យឃើញភាពមិនសមគួរ ដោយព្រោះអត្តចរិតវៀចវេររបស់គេ នោះព្រះនាមបរិសុទ្ធនៃព្រះក៏នឹងត្រូវអាប់ឱនដែរ។ GrHKh 140.2

ពួកគេចង្អុលទៅការលន់តួអំពើបាបដ៏ច្រើនរបស់ខ្លួនកាលពីអតីតកាលហើយទូលអង្វរសូមសេចក្តីសន្យារបស់ព្រះអង្គ- សង្រ្គោះដែលថា៖ «ឲ្យគេមកពឹងពាក់កម្លាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញចុះ» (អេសាយ ២៧:៥)។ ទោះបីមាន ការថប់បារម្ភ និងទុក្ខព្រួយយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែ មិនឈប់អង្វរករដែរ។ គេនៅតែតោងជាប់នឹងព្រះ ដូចយ៉ាកុបតោងជាប់នឹងទេវតាយ៉ាងនោះដែរ ហើយភាសានៃវិញ្ញាណរបស់ គេគឺ «ទូលបង្គំមិនឲ្យព្រះអម្ចាស់ទៅទេ លើកលែងតែព្រះអម្ចាស់ឲ្យពរទូលបង្គំសិន»។ GrHKh 140.3