ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)
២៣ វិច្ឆិកា
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទំនុកដំកើង ១១៩:១៣០ PPKh3 181.2
ទីបញ្ចប់ដ៏ក្រៀមក្រំនៃ “ស្តេចដែលព្រះបានចាក់ប្រេងតាំង”
ពលទ័ពអ៊ីស្រាអែលនិងភីលីស្ទីនបានមកជួបជុំគ្នានៅក្នុងការប្រយុទ្ធស៊ីសាច់ហុតឈាម។ ទោះបីជាឆាកដ៏គួរឱ្យភ័យខ្លាចនៅក្នុងរូងភ្នំអេនដោរបាននាំមកនូវក្តីអស់សង្ឃឹមដល់ចិត្តរបស់ទ្រង់ក៏ដោយ ក៏សូលបានប្រយុទ្ធគ្នាយ៉ាងអង់អាចក្លាហានដែរ។ ប៉ុន្តែ ការនោះនៅតែឥតប្រយោជន៍ដដែល។ “ពួកអ៊ីស្រាអែលក៏រត់ពីមុខពួកភីលីស្ទីនទៅ ហើយត្រូវគេសម្លាប់នៅលើភ្នំ គីលបោ”។ សូលបានទតឃើញទាហានរបស់ទ្រង់ដួលស្លាប់នៅជុំវិញទ្រង់ បុត្រាទាំងបីអង្គរបស់ទ្រង់ក៏បានសុគតដោយមុខដាវដែរ។ ព្រះអង្គបានរងរបួស ហើយមិនអាចនឹងប្រយុទ្ធឬរត់គេចខ្លួនបានទេ។ ដោយមិនអាចរត់គេចខ្លួនបាន ដូច្នេះ សូលបានសម្រេចចិត្តមិនឱ្យកងទ័ពភីលីស្ទីនចាប់ទ្រង់បានទាំងរស់ឡើយ ហើយទ្រង់ក៏ផ្តួលខ្លួនទៅលើដាវខ្លួនឯងសុគតទៅ។ PPKh3 181.3
ដូច្នេះ ស្ដេចដំបូងនៃសាសន៍អ៊ីស្រាអែលបានសុគតដោយការធ្វើ អត្តឃាត។ ព្រះជន្មរបស់ទ្រង់ត្រូវបរាជ័យ ហើយទ្រង់បានធ្លាក់ចុះនៅក្នុងការបាត់បង់កិត្តិយសនិងភាពអស់សង្ឃឹម។ PPKh3 181.4
ដំណឹងនៃការបរាជ័យនេះបានឮសុះសាយនិងទូលំទូលាយ បង្កើតភាពវឹកវរនៅក្នុងប្រទេសអ៊ីស្រាអែលទាំងមូល។ ប្រជារាស្រ្តបានភៀសខ្លួន ចេញពីទីក្រុង កងទ័ពភីលីស្ទីនបានយកទ្រព្យសម្បត្តិដោយគ្មានការតបត។ រជ្ជកាលរបស់ស្តេចសូលដែលដាច់ពីការទីពឹងដល់ព្រះ បានបំផ្លាញប្រជារាស្រ្ត របស់ទ្រង់ស្ទើរតែអស់រលីង។ PPKh3 182.1
លុះស្អែកឡើង កងទ័ពភីលីស្ទីនបានរកឃើញសាកសពរបស់ស្តេចសូលនិងបុត្រាទាំងបីរបស់ទ្រង់។ ដូច្នេះ គេក៏កាត់យកព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងអាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ក្នុងស្រុក ភីលីស្ទីន “ដើម្បីនឹងផ្សាយដំណឹងនោះ ដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេ ហើយដល់បណ្តាជនផង”។ ដូច្នេះសិរីល្អនៃការទទួលជ័យជម្នះនេះត្រូវបានគេថ្វាយទៅក្នុងអំណាចនៃព្រះក្លែងក្លាយ ហើយព្រះនាមនៃព្រះយេហូវ៉ាក៏ត្រូវបានគេមើលងាយវិញ។ PPKh3 182.2
ឯសពរបស់ស្តេចសូលនិងបុត្រារបស់ទ្រង់ត្រូវបានគេយកទៅព្យួរភ្ជាប់នឹងកំផែងទីក្រុងបេតសានឱ្យសត្វស៊ី។ តែពួកមនុស្សក្លាហាននៅក្រុងយ៉ាបេស ក្នុងស្រុកកាឡាតបាននឹកឃើញពីការដែលសូលបានរំដោះពួកគេកាលពីមុន និងពីឆ្នាំដ៏សំបូរសប្បាយ ឥឡូវនេះពួកគេក៏បង្ហាញការដឹងគុណ ដោយនាំយកសពរបស់សូល និងសពនៃពួកបុត្រាទ្រង់ យកទៅបូជាតាមប្រពៃណី រួចគេរើសអដ្ឋិធាតុយកទៅបញ្ចុះនៅក្រោមដើមឈើមួយដើម នៅក្រុងយ៉ាបេស យ៉ាងសមរម្យ។ ដូច្នេះ ការប្រព្រឹត្ដិសេចក្តីថ្លៃថ្នូរដែលសូលបានធ្វើកាលពីសែសិបឆ្នាំមុន បានរក្សាសពរបស់ស្តេចសូលនិងបុត្រារបស់លោកទាំងបីឱ្យគេយកទៅបញ្ចុះក្នុងផ្នូរដោយដៃដ៏សុភាពនិងអាណិតអាសូរ នៅក្នុងពេលបរាជ័យដ៏ខ្មៅងងឹត និងបាត់បង់កិត្តិយសនោះ។ PPKh3 182.3
*****