ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)
២២ វិច្ឆិកា
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។ ហេព្រើរ ៤:១៣ PPKh3 179.2
កាលលោកសាំយូអែលនៅរស់នៅឡើយ សូលស្អប់ដំបូន្មានរបស់គាត់ណាស់ ប៉ុន្តែ ឥឡូវនេះដើម្បីទាក់ទងជាមួយនឹងព្រះរាជទូតនៃឋានសួគ៌ គាត់បានទៅឯអ្នកនាំសារនៃឋាននរកទៅវិញ! ស្តេចសូលបានដាក់ខ្លួនឯងនៅក្នុងអំណាចរបស់សាតាំងទាំងស្រុង ហើយឥឡូវនេះសូល ដែលការសប្បាយរីករាយរបស់ទ្រង់បានធ្វើឱ្យប្រជារាស្រ្តរងទុក្ខវេទនានិងវិនាសនេះ បានធ្វើឱ្យឱកាសភាគច្រើនបំផុតរបស់ទ្រង់ត្រឡប់ទៅជាការបំផ្លាញនិងធ្វើឱ្យមិនសប្បាយចិត្តទៅវិញ។ ចម្លើយបានឆ្លើយមកជាសារដ៏គួរឱ្យរន្ធត់ ចេញពីបបូរមាត់របស់លោកសាំយូអែលក្លែងក្លាយនោះថាៈ PPKh3 179.3
“បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះ ព្រះយេហូវ៉ា បានសម្រេចដល់ទ្រង់តាមសេចក្តីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញ ប្រគល់ឱ្យដល់អ្នកដទៃម្នាក់គឺដាវីឌ ពីព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាលេក តាមសេចក្តីក្រេវក្រោធរបស់ព្រះផង ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួក ភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍ អ៊ីស្រាអែលទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ”។ PPKh3 179.4
សាតាំងបានដឹកនាំស្តេចសូលឱ្យលាងសម្អាតខ្លួនដោយការបំពានទៅនឹងការប្រដៅតម្រង់ និងការព្រមានរបស់ហោរាសាំយូអែល។ ប៉ុន្តែ ឥឡូវនេះ សាតាំងបានងាកទៅរកសូល ដោយសង្ឃឹមថានឹងជំរុញឱ្យទ្រង់អស់សង្ឃឹម ដោយបង្ហាញពីអំពើបាបដ៏ធំរបស់ទ្រង់ ដែលព្រះមិនអាចលើកលែងទោសឱ្យបាន។ គ្មានអ្វីដែលអាចទាញទ្រង់ទម្លាក់ទៅក្នុងការអស់សង្ឃឹម និងការបំផ្លាញខ្លួនឯងខ្លាំងជាងទង្វើនេះឡើយ។ ខណៈនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្តីភ័យខ្លាចជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកម្លាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ។ PPKh3 180.1
ស្រ្តីដែលជាគ្រូធ្មប់នោះភ័យតក់ស្លុតជាខ្លាំង។ ស្តេចនៃសាសន៍ អ៊ីស្រាអែលដួលដូចស្លាប់នៅចំពោះមុខនាង។ នាងទូលអង្វរឱ្យទ្រង់សោយអាហារខ្លះ ទាំងជំរុញថា ដោយនាងបានប្រថុយជីវិតរបស់នាងទូលដល់ទ្រង់តាមបំណងប្រាថ្នារបស់ទ្រង់ដើម្បីរក្សាអាយុជីវិតនាង នោះទ្រង់គួរតែរក្សាព្រះជន្មរបស់ទ្រង់ផងដែរ។ ស្តេចសូលនៅតែប្រកែក។ ស្រីនោះមានកូនគោមួយយ៉ាងធាត់នៅក្នុងផ្ទះ គាត់ក៏ប្រញាប់ប្រញាល់នឹងសម្លាប់គោនោះ ហើយយកម្សៅមកច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ រួចលើកយកមកដាក់នៅចំពោះសូល និងពួកបម្រើទ្រង់។ PPKh3 180.2
នេះជាឆាកដ៏កំសត់! បុរសម្នាក់ដែលព្រះបានចាក់ប្រេងតាំងឱ្យធ្វើជាស្ដេចលើសាសន៍អ៊ីស្រាអែល បានអង្គុយបរិភោគអាហារនៅក្នុងផ្ទះស្រ្តីជាគ្រូមន្តអាគមនៅក្នុងរូងភ្នំស្ងាត់ជ្រងំ នៅពីមុខអ្នកនាំសាររបស់សាតាំង រង់ចាំថ្ងៃស្លាប់នៅក្នុងសមរភូមិ!។ PPKh3 180.3
ដោយការពិគ្រោះយោបល់ជាមួយនឹងវិញ្ញាណនៃសេចក្តីងងឹត សូលបានបំផ្លាញខ្លួនឯង។ ដោយមានទុក្ខក្រៀមក្រំ ដោយក្តីអស់សង្ឃឹម នោះសូលមិនអាចជម្រុញទឹកចិត្តកងទ័ពរបស់ទ្រង់ឱ្យក្លាហានបានឡើយ។ ទ្រង់មិនអាចដឹកនាំគំនិតរបស់រាស្រ្តអ៊ីស្រាអែលឱ្យសម្លឹងមើលទៅឯព្រះ ទុកជាជំនួយរបស់គេបានទេ។ ដូច្នេះ ការព្យាករណ៍របស់វិញ្ញាណអាក្រក់នេះនឹងជួយនាំព្រឹត្តិការណ៍នោះឱ្យកើតឡើងយ៉ាងពិតប្រាកដ។ PPKh3 181.1