ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

71/128

១២ វិច្ឆិកា

ខចងចាំប្រចាំសបា្តហ៍ ៖ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។ ម៉ាថាយ ៥:៤៨ PPKh3 154.2

សេចក្ដីជំនឿរបស់ដាវីឌធ្លាក់ចុះ

នៅទីនេះ ដាវីឌបានបង្ហាញការខ្វះជំនឿទៅលើព្រះ ហើយលទ្ធផលនៃអំពើបាបរបស់គាត់បានធ្វើឱ្យសម្តេចសង្ឃត្រូវស្លាប់។ ប្រសិនបើគាត់ប្រាប់រឿងនោះតាមត្រង់ ម្ល៉េះអ័ហ៊ីម៉ាលេកដឹងថាត្រូវធ្វើយ៉ាងណា ដើម្បីការពារអាយុជីវិតរបស់គាត់។ ព្រះតម្រូវឱ្យរាស្រ្តរបស់ទ្រង់និយាយការពិត ទោះបីជានៅក្នុងគ្រោះថ្នាក់ដ៏ធំបំផុតយ៉ាងណាក៏ដោយ។ PPKh3 154.3

ដូអេក ជាមេតម្រួតលើពួកគង្វាលសត្វរបស់សូល កំពុងស្បថសច្ចានៅក្នុងកន្លែងថ្វាយបង្គំព្រះ។ កាលដាវីឌទតឃើញបុរសនេះ គាត់បានតាំងចិត្តថានឹងស្វែងរកកន្លែងលាក់ខ្លួនថ្មីមួយទៀតយ៉ាងរហ័ស។ លោកបានសួរ អ័ហ៊ីម៉ាលេក រកដាវមួយ ហើយសង្ឃនោះបានប្រាប់គាត់ថាមិនមានដាវណាក្រៅពីដាវរបស់កូលីយ៉ាតដែលបានរុំនឹងសំពត់ ទុកក្នុងរោងឧបោសថនេះទេ។ ដាវីឌឆ្លើយថា “គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឱ្យមកខ្ញុំចុះ”។ PPKh3 155.1

ដាវីឌក៏ចេញរត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ព្រោះគាត់ដឹងថាការដែលនៅក្នុងចំណោមខ្មាំងសត្រូវនៃរាស្រ្តរបស់គាត់ដូច្នេះ នោះមានសុវត្ថិភាព ជាងនៅក្នុងនគររបស់ស្តេចសូល។ ប៉ុន្តែ មានគេរាយការណ៍ទូលស្តេចអ័គីសថា ដាវីឌនេះហើយជាអ្នកដែលបានសម្លាប់ជើងឯកខាងចម្បាំងសាសន៍ ភីលីស្ទីនកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ ដំណឹងនេះបានរុញច្រានដាវីឌដែលកំពុងស្វែងរកការការពារសុវត្ថិភាពនៅក្នុងចំណោមសត្រូវរបស់សាសន៍អ៊ីស្រាអែលនោះ ឱ្យធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ដ៏ធំ។ ប៉ុន្ដែ ដោយការធ្វើពុតជាឆ្កួត គាត់បានបញ្ឆោតសត្រូវរបស់គាត់ ហើយអាចគេចខ្លួនបាន។ PPKh3 155.2

កំហុសលើកទីមួយរបស់ដាវីឌគឺការមិនទុកចិត្តព្រះនៅភូមិណូប កំហុសទីពីររបស់គាត់គឺការបញ្ឆោតស្តេចអ័គីស។ នៅពេលដែលមានការសាកល្បងបានធ្លាក់មកលើគាត់ សេចក្ដីជំនឿរបស់គាត់ត្រូវរង្គោះរង្គើ ហើយភាពកម្សោយរបស់មនុស្សក៏បានកើតឡើង។ មនុស្សគ្រប់គ្នាមើលទៅហាក់ដូចជាសុទ្ធតែជាអ្នកយកការណ៍និងអ្នកក្បត់របស់គាត់ទាំងអស់។ ខណៈដែលគាត់ត្រូវបានគេដេញតាមចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ ភាពអល់អែកនិងទុក្ខព្រួយបានបិទបាំងសឹងតែធ្វើឱ្យគាត់មើលព្រះវរបិតារបស់គាត់ ដែលគង់នៅឋានសួគ៌លែងឃើញ។ PPKh3 155.3

ការបរាជ័យទាំងឡាយដែលជាផ្នែកនៃកូនៗរបស់ព្រះជាម្ចាស់ តែងតែកើតឡើងដោយសារតែការខ្វះជំនឿរបស់ពួកគេ។ នៅពេលមានស្រមោលបិទបាំងព្រលឹងរបស់យើង នោះយើងត្រូវតែសម្លឹងមើលទៅខាងលើ ទីនោះនឹងមានពន្លឺហួសពីភាពងងឹត។ ដាវីឌមិនគួរមិនទុកចិត្តព្រះជាម្ចាស់ឡើយ។ គាត់គឺជាមនុស្សដែលព្រះបានចាក់ប្រេងតាំង។ ប្រសិនបើគាត់គ្រាន់តែឈប់គិតអំពីស្ថានភាពទុក្ខព្រួយរបស់គាត់ ហើយគិតពីអំណាចនិងភាពអស្ចារ្យរបស់ព្រះជាម្ចាស់ នោះគាត់នឹងមានសេចក្តីសុខសាន្ត ទោះបីជានៅកណ្តាល ម្លប់នៃសេចក្តីស្លាប់ក៏ដោយ។ PPKh3 155.4

ដាវីឌបានរកឃើញកន្លែងមានសុវត្ថិភាពនៅតំបន់ភ្នំក្នុងស្រុកយូដា។ គាត់បានរត់គេចទៅនៅរអាងភ្នំអាឌូឡាម ជាកន្លែងដែលគាត់អាចការពារខ្លួន ដោយកងកម្លាំងមួយក្រុមតូច តទល់ជាមួយនឹង សូម្បីកងទ័ពដ៏ធំក៏ដោយ។ “កាលពួកបងប្អូន និងពួកគ្រួរបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅឯលោកនៅទីនោះដែរ”។ ក្រុមគ្រួសាររបស់ដាវីឌមិនអាចមានអារម្មណ៍ស្ងប់សុខឡើយដោយដឹងថា ថ្ងៃណាមួយសូលនឹងសង្ស័យមកលើពួកគេយ៉ាងសមហេតុផល ព្រោះគេជាបងប្អូនរបស់ដាវីឌ។ ឥឡូវនេះ ពួកគេបានដឹងថាមនុស្សបានដឹងឮពាសពេញទាំងស្រុកអ៊ីស្រាអែលថា ព្រះជាម្ចាស់បានជ្រើសតាំងដាវីឌ ជាអនាគតអ្នកគ្រប់គ្រងដល់រាស្ដ្ររបស់ព្រះអង្គ ហើយពួកគេជឿថា ពួកគេនឹងមានសុវត្ថិភាពជាមួយគាត់ដែរ។ PPKh3 156.1

នៅក្នុងរអាងភ្នំអាឌូឡាម គ្រួសារនេះបានរួបរួមគ្នាដោយការអាណិតអាសូរ និងសេចក្តីស្រឡាញ់។ កូនលោកអ៊ីសាយនេះអាចច្រៀងនិងដេញពិណរបស់គាត់។ គាត់បានភ្លក្សរសជាតិល្វីងជូរចត់នៃការមិនទុកចិត្តពីសំណាក់បងៗរបស់គាត់ ហើយភាពសុខដុមរមនាដែលឥឡូវនេះបានចូលមកជំនួសជម្លោះផ្ទៃក្នុងនេះ បាននាំម PPKh3 156.2