ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)
១៤ ធ្នូ
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្តីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។ កាឡាទី ៦:៨ PPKh3 227.3
ព្រះបានដាក់ទណ្ឌកម្មដល់ស្តេចដាវីឌ ព្រោះតែអំពើបាបរបស់ទ្រង់
ព្រះចៅដាវីឌភ័យញ័ររន្ធត់ ដោយសារតែទ្រង់ភ័យខ្លាចក្រែងទ្រង់ត្រូវព្រះកាត់ផ្តាច់ចេញ ដាក់ទោស និងមិនអត់ឱនទោសដល់ទ្រង់ ដោយសារការជំនុំជម្រះយ៉ាងរហ័សពីព្រះ។ ប៉ុន្តែ ព្រះបានបញ្ជូនសារមកដល់ទ្រង់ តាម រយៈហោរាថា “ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ”។ ប៉ុន្តែ សេចក្តីយុត្តិធម៌នៅតែត្រូវបានរក្សាដដែល។ ការផ្តន្ទាទោសដល់ស្លាប់នេះត្រូវបានផ្ទេរពីស្តេចដាវីឌ ទៅកាន់បុត្រានៃអំពើបាបដែលទ្រង់បានសាងនោះទៅវិញ។ ដូច្នេះ ព្រះបានប្រទានឱកាសឱ្យស្តេចបានកែប្រែចិត្ត ខណៈពេលនៃការរងទុក្ខចំពោះការសុគតនៃព្រះរាជកុមារដែលជាបុត្រារបស់ទ្រង់ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មដ៏ជូរចត់របស់ទ្រង់ ធ្ងន់ធ្ងរជាងការសុគតខ្លួនឯងទៅទៀត។ PPKh3 228.1
នៅពេលដែលបុត្ររបស់ទ្រង់បានប្រឈួន ស្តេចដាវីឌបានអង្វរសុំអាយុជីវិតរបស់បុត្រនោះ ដោយការតមអាហារនិងបន្ទាបខ្លួនជាខ្លាំង។ ពីមួយយប់ទៅមួយយប់ ទ្រង់បានផ្ទំនៅក្នុងទុក្ខព្រួយដោយចិត្តអន្ទះសា ព្រោះទារកតូចដែលឥតដឹងអ្វីសោះ ត្រូវទទួលរងទោសជំនួសកំហុសរបស់ទ្រង់បែបនេះ។ កាលទ្រង់បានឮថាបុត្រនោះបានសុគតហើយ ទ្រង់បានទទួលការជំនុំជម្រះរបស់ព្រះយ៉ាងស្ងៀមស្ងាត់។ ការវាយប្រហារជាលើកដំបូងនេះបានធ្លាក់មកជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីឱ្យទ្រង់បានទទួលយុត្តិធម៌ទៅវិញ។ PPKh3 228.2
ដោយអានប្រវត្តិនៃការធ្លាក់ចុះរបស់ស្តេចដាវីឌ មានមនុស្សជាច្រើនបានសួរថា “តើហេតុអ្វីបានជាព្រះទតឃើញថាជាការត្រឹមត្រូវ ក្នុងការបើកសម្តែងឱ្យឃើញពីគំនិតរបស់បុគ្គលម្នាក់ ដែលព្រះអង្គធ្លាប់ប្រទានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ យ៉ាងដូច្នេះ?”។ ពួកអ្នកដែលមិនមានព្រះ និងអ្នកមិនជឿបានចង្អុលទៅឯអត្តចរិតរបស់ស្តេចដាវីឌ ហើយស្រែកឡើងដោយមើលងាយថា “នេះជាអ្នកដែលត្រូវនឹងព្រះហឫទ័យព្រះ!” ដូច្នេះ ជាលទ្ធផល ព្រះនិងព្រះបន្ទូលរបស់ទ្រង់ត្រូវបានគេប្រមាថ ហើយមនុស្សជាច្រើន ដែលអះអាងថាកាន់សាសនា តែបែរជាបានត្រឡប់ជាមិនញញើតនឹងប្រព្រឹត្តអំពើបាបទៅវិញ។ PPKh3 228.3
ប៉ុន្តែ នៅក្នុងប្រវត្តិសាស្រ្តរបស់ស្តេចដាវីឌ ព្រះមិនបានផ្តល់ការយល់ព្រមជាមួយនឹងអំពើបាបទេ។ គឺនៅពេលដែលទ្រង់បានដើរជាមួយព្រះនិងធ្វើតាមការត្រាស់របស់ព្រះនោះទេ ដែលស្តេចដាវីឌត្រូវបានគេហៅថា ជាមនុស្សដែលត្រូវនឹងព្រះហឫទ័យរបស់ព្រះ។ តែនៅពេលដែលទ្រង់បាន ប្រព្រឹត្ដអំពើបាប ការនេះលែងនៅជាការពិតទៀតហើយ រហូតទាល់តែទ្រង់បានកែប្រែចិត្ត ហើយវិលត្រឡប់មករកព្រះអម្ចាស់វិញ។ “ទង្វើដែលស្តេចដាវីឌ បានប្រព្រឹត្ត គឺជាអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា”។ ទោះបីជាស្តេចដាវីឌបានកែប្រែចិត្តពីអំពើបាបរបស់ទ្រង់ក៏ដោយ ក៏ទ្រង់បានទទួលផលពីគ្រាប់ពូជដែលទ្រង់បានសាបព្រោះនោះដែរ។ ការជំនុំជម្រះដែលបានធ្លាក់មកលើទ្រង់បញ្ជាក់ប្រាប់ពីការស្អប់អំពើបាបរបស់ព្រះ។ PPKh3 229.1
ស្តេចដាវីឌមានចិត្តខ្ទេចខ្ទាំដោយដឹងពីអំពើបាបនិងលទ្ធផលយ៉ាងធ្ងន់ធ្ងររបស់វា។ ទ្រង់បានបន្ទាបព្រះកាយនៅចំពោះភ្នែកនៃប្រជារាស្រ្តរបស់ទ្រង់។ ឥទ្ធិពលរបស់ទ្រង់ក៏បានចុះខ្សោយ។ ឥឡូវនេះ ប្រជារាស្ដ្ររបស់ទ្រង់បានដឹងពីអំពើបាបរបស់ទ្រង់ អំពើទាំងនេះនឹងដឹកនាំឱ្យទ្រង់ប្រព្រឹត្តអំពើបាបកាន់តែសេរីថែមទៀត។ អំណាចគ្រប់គ្រងរបស់ទ្រង់នៅក្នុងព្រះរាជដំណាក់បានចុះខ្សោយ។ កំហុសរបស់ទ្រង់បានធ្វើឱ្យទ្រង់នៅស្ងៀម នៅពេលដែលទ្រង់គួរតែថ្កោលទោសចំពោះអំពើបាប។ គំរូអាក្រក់របស់ទ្រង់បានជះឥទ្ធិពលទៅលើបុត្រារបស់ទ្រង់ ហើយព្រះនឹងមិនបោះជំហានចូលទៅការពារទប់ស្កាត់នឹងលទ្ធផលនោះឡើយ។ ព្រះបានផ្តន្ទាទោសដល់ស្តេចដាវីឌយ៉ាងដំណំ។ គ្មានការកែប្រែចិត្ដណាដែលអាចជួយទ្រង់ឱ្យគេចផុតពីការឈឺចាប់និងការអាម៉ាស់ដែលនឹងធ្វើឱ្យព្រះជន្មរបស់ទ្រង់នៅលើផែនដីនេះមានវាសនាខ្មៅងងឹតនោះឡើយ។ PPKh3 229.2