ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)
១២ ធ្នូ
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ទំនុកដំកើង ១១៩:១១ PPKh3 223.1
រាល់ការខំប្រឹងប្រែងទាំងឡាយដែលស្តេចដាវីឌបានធ្វើ ដើម្បីលាក់បាំងកំហុសរបស់ទ្រង់បានទទួលបរាជ័យ។ ទ្រង់បានក្បត់ចិត្តខ្លួនឯង ហើយធ្លាក់ចូលទៅក្នុងអំណាចរបស់សាតាំង គ្រោះថ្នាក់បានហ៊ុមព័ទ្ធព្រះអង្គ ហើយភាពអាម៉ាស់ដ៏ជូរចត់ជាងការស្លាប់ទៅទៀតនោះ បានងើបឡើងនៅចំពោះទ្រង់។ មើលទៅឃើញមានតែមធ្យោបាយមួយគត់ដែលអាចដោះខ្លួនបាន គឺការបន្ថែមអំពើបាបនៃការសម្លាប់មួយទៀត ទៅលើអំពើផិតក្បត់នេះ។ ស្តេចដាវីឌបានពិចារណាថា ប្រសិនបើលោកអ៊ូរីត្រូវបានគេសម្លាប់នៅក្នុងការប្រយុទ្ធ នោះគេមិនអាចទម្លាក់ទោសកំហុសនៃការស្លាប់របស់គាត់នេះ មកលើទ្រង់ឡើយ។ នាងបាតសេបាក៏នឹងត្រូវក្លាយជាមហេសីរបស់ដាវីឌ ហើយទ្រង់ក៏អាចជៀសផុតពីការសង្ស័យហើយអាចនៅតែរក្សាតំណែងជាស្ដេចដដែល។ PPKh3 223.2
ស្តេចបានឱ្យលោកអ៊ូរីកាន់លិខិតទទួលមរណភាពដោយខ្លួនឯង។ នៅក្នុងលិខិតមួយដែលបានផ្ញើទៅលោកយ៉ូអាប់ ស្តេចបានបង្គាប់ថា “ចូរឱ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅ ឱ្យគេបានវាយសម្លាប់ចេញ”។ លោកយ៉ូអាប់ដែលមានដៃប្រឡាក់ដោយអំពើឃាតកម្មម្តងរួចទៅហើយនោះ មិនបានស្ទាក់ស្ទើរក្នុងការអនុវត្តន៍បញ្ជារបស់ស្ដេចនេះឡើយ ហើយលោកអ៊ូរីក៏ត្រូវបានគេសម្លាប់ដោយដាវរបស់កងទ័ពអាំម៉ូន។ PPKh3 223.3
ស្តេចដាវីឌបានក្លាយជាភ្នាក់ងាររបស់សាតាំងបណ្តោះអាសន្ន
កំណត់ត្រាជាអ្នកគ្រប់គ្រងរបស់ស្តេចដាវីឌ បានទាក់ទាញទំនុកចិត្តពីប្រជារាស្រ្ត។ ប៉ុន្តែ នៅពេលទ្រង់បានចាកចេញពីព្រះ នោះទ្រង់បានក្លាយជាភ្នាក់ងាររបស់សាតាំងមួយរយៈ។ ប៉ុន្ដែ ទ្រង់នៅតែកាន់កាប់អំណាចដែលព្រះបានប្រទានឱ្យដដែល ហើយដោយសារតែការនេះ ទ្រង់បានទមទារការស្តាប់បង្គាប់ ដែលនឹងផ្តាច់ជីវិតមេបញ្ជាការរបស់ទ្រង់ម្នាក់ ប្រសិនជាគាត់ (លោកយ៉ូអាប់) ព្រមសហការ។ ប៉ុន្តែ លោកយ៉ូអាប់បានថ្វាយភក្ដីភាពរបស់គាត់ចំពោះស្ដេច ជាជាងចំពោះព្រះ ហើយលោកបានប្រព្រឹត្តខុសនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដោយសារតែស្តេចបានបង្គាប់ឱ្យធ្វើ។ PPKh3 224.1
ពេលស្តេចដាវីឌបានបញ្ជាឱ្យធ្វើការដែលផ្ទុយទៅនឹងក្រឹត្យវិន័យរបស់ព្រះ ការស្តាប់បង្គាប់តាមបញ្ជានោះក៏បានក្លាយជាអំពើបាប។ “គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឱ្យមានអំណាច” (រ៉ូម ១៣:១) ប៉ុន្តែ យើងមិនត្រូវស្តាប់បង្គាប់តាមពួកគេទាំងនោះ ដោយប្រព្រឹត្តផ្ទុយទៅនឹងក្រឹត្យវិន័យរបស់ព្រះទេ សាវកប៉ុលបានពន្យល់អំពីគោលការណ៍ច្បាប់ដែលគ្រប់គ្រងយើងនោះថា “ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រិស្តដែរ” (កូរិនថូសទី១ ១១:១)។ PPKh3 224.2
លោកយ៉ូអាប់បានបញ្ជូនដំណឹងទៅទូលស្តេចដាវីឌថា បញ្ជារបស់ទ្រង់ត្រូវបានអនុវត្តហើយ ប៉ុន្តែ គាត់បានប្រើពាក្យយ៉ាងប្រុងប្រយ័ត្ន មិនឱ្យមានពាក់ព័ន្ធដល់ទាំងរូបលោកឬស្តេចដាវីឌឡើយ។ “អ៊ូរី សាសន៍ហេត ជាបាវបម្រើនៃទ្រង់ បានស្លាប់ដែរ”។ PPKh3 224.3
ចម្លើយរបស់ស្តេចតបទៅវិញយ៉ាងដូច្នេះថា “ចូរឯងទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា កុំឱ្យតូចចិត្តពីការនោះឡើយ ពីព្រោះដាវតែងសម្លាប់អ្នក១ដូចជាអ្នក១”។ PPKh3 224.4
យោងតាមប្រពៃណីទំនៀមទម្លាប់ នាងបាតសេបាបានកាន់ទុក្ខស្វាមីរបស់នាងមួយរយៈពេលដ៏សមល្មម ហើយ “លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ នោះដាវីឌទ្រង់ចាត់គេ ឱ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយាទ្រង់”។ អ្នកដែលមិនបានដាក់ដៃប្រឆាំងទាស់នឹងមនុស្សដែលព្រះបានចាក់ប្រេងតាំង ទោះបីជីវិតរបស់ខ្លួនស្ថិតនៅក្នុងគ្រោះថ្នាក់ក៏ដោយនោះបានធ្លាក់ចុះរហូតដល់ហ៊ានធ្វើខុសដោយបានសម្លាប់មេបញ្ជាការ ដ៏ស្មោះត្រង់ នៅក្នុងកងទ័ពរបស់ខ្លួន ហើយសង្ឃឹមថានឹងបានរីករាយជាមួយរង្វាន់នៃអំពើបាប ដោយគ្មានអ្នកណារំខានដូច្នេះ ទៅវិញ។ PPKh3 225.1
មានពរហើយអស់អ្នកដែលបានវង្វេងចេញពីផ្លូវសុចរិត ហើយបានរៀនសូត្រពីលទ្ធផលដ៏ជូរចត់នៃអំពើបាបនិងបានងាកបែរចេញពីផ្លូវនោះ។ ក្នុង សេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះមិនបានបោះបង់ស្តេចដាវីឌ ឱ្យទទួលរង្វាន់ នៃអំពើបាបដ៏មានគ្រោះថ្នាក់ ដែលជាសេចក្តីវិនាសទាំងស្រុងនោះឡើយ។ PPKh3 225.2