ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

129/153

២២ មេសា

លោកម៉ូសេបានកើតនៅគ្រាដែលអាក្រក់បំផុត

នៅខណៈដែលព្រះរាជបញ្ជានេះមានសុពលភាពជាធរមាន ទារកម្នាក់បានកើតដល់អាំរ៉ាម និង យ៉ូសេបែល ជាសាសន៍អ៊ីស្រាអែលនៅក្នុងអំបូរលេវី។ ឪពុកម្តាយរបស់ទារកនេះជឿថាពេលវេលាសនៃការរំដោះជនជាតិ អ៊ីស្រាអែលជិតមកដល់ហើយ និងថាព្រះនឹងឱ្យមានមនុស្សម្នាក់ជាអ្នករំដោះរាស្ត្រ របស់ទ្រង់ ហើយពួកគាត់បានប្តេជ្ញាចិត្តថា នឹងមិនបោះបង់កូនប្រុសរបស់គាត់នោះចោលឡើយ។ ជំនឿបានពង្រឹងចិត្តគាត់ទាំងពីរ ហើយពួកគាត់ “ឥតមាននឹកខ្លាចដល់បញ្ញត្តិរបស់ស្តេចឡើយ” (ហេព្រើរ ១១:២៣)។ PPKh1 232.2

ម្តាយនេះលាក់កូនបានបីខែ លុះដល់លាក់មិនកំបាំងទៀត នោះក៏យកទូកដែលធ្វើពីដើមបបុសមកពរជ័រ លាបម្រ័ក្សណ៍ រួចដាក់កូនចុះក្នុងទូកនាំយកទៅបណ្តែតនៅកណ្តាលគុម្ពត្រែង នាមាត់ទន្លេ។ ឯនាងម៉ារ៉ាម ជាបងស្រីរបស់កូននោះ ក៏ឈរមើលពីចម្ងាយ ចង់ដឹងហេតុដែលនឹងកើតមានយ៉ាងដូចម្តេចដល់ប្អូនរបស់នាង។ ហើយនៅពេលនោះក៏មានអ្នកតាមមើលទារកនោះផ្សេងទៀតដែរ។ ម្តាយនេះបានថ្វាយកូនរបស់គាត់ទៅក្នុងការថែរក្សារបស់ព្រះ ហើយពួកទេវតា ដែលមើលមិនឃើញ កំពុងបណ្តែតខ្លួននៅលើកន្លែងដ៏ទន់ទាបដែលទារកនោះកំពុងសម្រាក។ ពួកទេវតាបានដឹកនាំបុត្រីរបស់ព្រះចៅផារ៉ោនទៅកាន់កន្លែងនោះ។ កូនទូកតូចបានទាក់ទាញព្រះទ័យរបស់ព្រះនាង ហើយនៅពេលដែលព្រះនាងទតមើលទៅ ឃើញទារកដ៏ស្អាតម្នាក់នៅខាងក្នុង ទឹកភ្នែករបស់ទារកនោះបានស្រែកសុំសេចក្តីអាណិតមេត្តាព្រះទ័យក្តួលអាណិតរបស់ព្រះនាងបាននឹកទៅដល់ម្តាយណាម្នាក់ដែលបានប្រើវិធីនេះ ដើម្បីព្យាយាមលាក់ទុកកូនតូចជាទីស្រឡាញ់របស់ខ្លួន។ ព្រះនាងបានប្តេជ្ញាចិត្តថានឹងជួយសង្គ្រោះកូននេះ ហើយនាងក៏បានយកមកចិញ្ចឹមធ្វើជាបុត្ររបស់ព្រះនាងផ្ទាល់។ PPKh1 232.3

នាងម៉ារ៉ាមជាបងស្រីនៃកូនតូចនោះ ឃើញថាព្រះនាងបានរើសយកប្អូនរបស់ខ្លួនទាំងថ្នាក់ថ្នមដូច្នេះ ក៏ដើរទៅជិត ទូលសួរបុត្រីផារ៉ោនថា “តើព្រះនាងចង់ឱ្យខ្ញុំម្ចាស់ទៅរកមេដោះពីពួកស្រីសាសន៍ហេព្រើរ មកបំបៅកូននេះឬទេ?” ព្រះនាងក៏បានយល់ព្រម។ PPKh1 233.1

បងស្រីរូបនេះបានប្រញាប់ប្រញាល់រត់ទៅជួបម្តាយរបស់នាងជា មួយនឹងដំណឹងដ៏រីករាយ ហើយរត់ត្រឡប់មកជួបបុត្រីស្តេចផារ៉ោនវិញឥត បង្អង់។ បុត្រីផារ៉ោនមានសវនីយ៍ថា ” ចូរយកកូននេះទៅបំបៅឱ្យខ្ញុំចុះ ខ្ញុំនឹងឱ្យប្រាក់ខែដល់អ្នក”។ PPKh1 233.2

ដប់ពីឆ្នាំយ៉ាងខ្លី

ព្រះបានឮការអធិស្ឋានរបស់ម្តាយរូបនេះ។ នាងក៏បានយកការងារដែលឥឡូវនេះមានសុវត្ថិភាពនិងរីករាយហើយ មកអប់រំកូនប្រុសរបស់នាងសម្រាប់ថ្វាយទៅព្រះ។ នាងដឹងថា មិនយូរទេ នាងត្រូវតែប្រគល់កូននេះទៅ “មាតា” របស់គេវិញ ដែលនៅទីនោះហ៊ុមព័ទ្ធទៅដោយឥទ្ធិពលដែលនឹងនាំក្មេងនោះឱ្យបែកឆ្ងាយចេញពីព្រះ។ នាងបានធ្វើការដើម្បីបំពាក់បំប៉ន នៅក្នុងចិត្តរបស់ក្មេងនោះ ឱ្យចេះកោតខ្លាចព្រះ និងឱ្យស្រឡាញ់សេចក្តីពិតនិងយុត្តិធម៌។ នាងបានបង្ហាញដល់គេអំពីភាពល្ងង់ខ្លៅ និងអំពើបាបនៃការថ្វាយបង្គំរូបព្រះ ព្រមទាំងបានបង្រៀនឱ្យចេះថ្វាយបង្គំនិងអធិស្ឋានតាំងពីតូចទៅព្រះដែលមានព្រះជន្មរស់ ជាព្រះដែលអាចឮការអធិស្ឋានរបស់គេ ហើយអាចជួយគេនៅគ្រាអាសន្ន ។ PPKh1 233.3

នាងបានរក្សាទុកក្មេងប្រុសនេះយ៉ាងយូរ អស់ពីលទ្ធភាព ប៉ុនែ្ត នាងត្រូវតែប្រគល់ក្មេងនេះថ្វាយទៅម្ចាស់ក្សត្រីយ៍ នៅពេលដែលគេមានអាយុ ប្រហែលដប់ពីរឆ្នាំ។ គេបានយកក្មេងនេះចេញពីខ្ទមកម្សត់របស់គាត់ទៅកាន់ ព្រះរាជវាំង ថ្វាយដល់បុត្រីស្តេចផារ៉ោន “ហើយគាត់បានក្លាយជាកូនរបស់ព្រះនាងទៅ” ប៉ុនែ្ត ទោះបីនៅទីនេះក៏ដោយក៏លោកមិនអាចបំភេ្លចមេរៀនដែលបានរៀនកាលពីនៅជាមួយម្តាយរបស់លោកដែរ។ មេរៀនទាំងនោះបានទប់ស្កាត់គាត់ពីភាពអំណួត ការមិនជឿព្រះ និងប្រាជ្ញាដែលរីកចម្រើនដ៏ត្រចះត្រចង់នៅក្នុងព្រះរាជវាំង។ PPKh1 234.1