ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

119/153

១៣ មេសា

អ្នកគ្រប់គ្រងនោះនិយាយថា “ដូច្នេះសូមឱ្យបានដូចជាពាក្យអ្នកចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា ឱ្យអ្នកនោះត្រូវធ្វើជាបាវខ្ញុំចុះ តែអ្នកឯទៀតនឹងបានរួចទោសវិញ”។ PPKh1 214.1

ការឆែកឆេរក៏បានចាប់ផ្តើមឡើងភ្លាម។ “នោះគេក៏ប្រញាប់ប្រញាល់នឹងដាក់បាវស្រូវចុះមកដី ហើយស្រាយចេញគ្រប់គ្នា”។ អ្នកចាត់ការបានឆែកម្តងម្នាក់ៗ តាមលំដាប់លំដោយ ចាប់ពីបាវរូបេន រហូតដល់ប្អូនពៅបង្អស់។ គេបានរកឃើញពែងនៅក្នុងបាវរបស់បេនយ៉ាមីន។ PPKh1 214.2

បងប្អូនទាំងអស់បានហែកសម្លៀកបំពាក់របស់គេ ក្នុងភាពស្រពាប់ស្រពោនយ៉ាងក្រៃលែង ហើយបានធ្វើដំណើរយឺតៗត្រឡប់ទៅកាន់ទីក្រុង វិញ។ តាមពាក្យសន្យារបស់ពួកគេ បេនយ៉ាមីនត្រូវក្លាយខ្លួនទៅជាទាសករ។ ពួកគេបានធ្វើដំណើរតាមអ្នកចាត់ការទៅកាន់វិមានវិញ ហើយបានឃើញលោកដែលជាចៅហ្វាយនៅទីនោះ ហើយគេបានក្រាបចុះដល់ដីនៅចំពោះលោក។ PPKh1 214.3

លោកបានគំរាមថា “ឯងរាល់គ្នាបានធ្វើអ្វីដូច្នេះ តើឯងមិនដឹងទេឬអី ថាមនុស្សដូចអញនេះអាចអនុវត្តការទស្សន៍ទាយបានយ៉ាងជាក់ច្បាស់? យ៉ូសែបមានបំណងចង់ឱ្យពួកគេទទួលស្គាល់អំពើបាបរបស់គេ។ យូដាឆ្លើយថា “យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វីឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្តីទុច្ចរិត របស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបម្រើរបស់លោកម្ចាស់ គឺទាំងខ្លួនយើងខ្ញុំ និងអ្នក១ដែលឃើញមានពែងនៅដៃនោះផង”។ តែគាត់ឆ្លើយថា “អញមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃវា គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវអញ ឯឯងរាល់គ្នាវិញត្រូវឡើង ត្រឡប់ ទៅឯឪពុកឯងដោយសុខសាន្តចុះ”។ PPKh1 214.4

ការអង្វររបស់យូដា

យូដាបានកកិលចូលទៅជិតលោកអ្នកដឹកនាំនោះទាំងទុក្ខព្រួយ។ គាត់បានរៀបរាប់យ៉ាងល្អិតល្អន់ អំពីទុក្ខព្រួយរបស់ឪពុកគាត់ នៅគ្រាដែលបាត់បង់យ៉ូសែប និងការស្ទាក់ស្ទើរ មិនចង់ឱ្យបេនយ៉ាមីនឡើងមកស្រុក អេស៊ីព្ទជាមួយពួកគាត់ ព្រោះគេជាកូនប្រុសតែម្នាក់គត់ដែលនៅសល់ពីនាងរ៉ាជែល ជាម្តាយរបស់គាត់ និងជាកូនដែលលោកស្រឡាញ់ជាងគេ។ “ឥឡូវបើឯងរាល់គ្នាយកកូននេះពីអញទៅទៀត ហើយជួនជាកើតមានគ្រោះថ្នាក់យ៉ាងណា នោះឯងរាល់គ្នានឹងនាំឱ្យសក់ស្កូវរបស់អញ ចុះទៅដល់ឋានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្តីទុក្ខព្រួយហើយ ដូច្នេះ បើកាលណាខ្ញុំ ប្របាទត្រឡប់ទៅឯឪពុកខ្ញុំប្របាទ ជាអ្នកបម្រើលោក ហើយក្មេងនេះដែលគាត់ស្រឡាញ់ ដូចជាដួងជីវិតមិនបានឃើញទៅជាមួយនឹងយើងខ្ញុំទេនោះ គាត់នឹងស្លាប់ជាពិត ដោយមិនឃើញកូននេះ យ៉ាងនោះយើងខ្ញុំប្របាទឈ្មោះថា នឹងនាំឱ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបម្រើលោក ចុះទៅ ឯឋានឃុំព្រលឹងមនុស្សស្លាប់ ដោយសេចក្តីទុក្ខព្រួយពិតមែន ពីព្រោះខ្ញុំ ប្របាទបាននិយាយធានាពីដំណើរកូននេះ នឹងឪពុកថា បើកាលណាមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះត្រូវឱ្យខ្ញុំប្របាទមានទោសចំពោះលោកឪពុកជាដរាប”។ PPKh1 215.1

លោកយ៉ូសែបក៏បានជឿជាក់។ គាត់បានឃើញផលផ្លែនៃការកែប្រែចិត្តពិតប្រាកដ។ គាត់បានបង្គាប់ឱ្យគេចេញក្រៅទាំងអស់ ទុកតែបងប្អូនប្រុសៗ ទាំងនោះប៉ុណ្ណោះ។ រួចគាត់យំឮៗ ទាំងនិយាយរអាក់រអួលថា “ខ្ញុំនេះជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ឬទេ?” PPKh1 215.2