ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

1/153

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

បុព្វកថ

1 - តើេហតុអី្វបនជ្រពះអនុញញ តឱយមនអំពើបប?

១ មករា PPKh1 1.1

“ព្រះគឺជាសេចក្តីស្រឡាញ់”។ និស្ស័យរបស់ទ្រង់គឺច្បាប់និងសេចក្តី ស្រឡាញ់។ និស្ស័យនេះមានតាំងពីដើមមក និងរហូតតទៅដល់ពេលខាង មុខ។ ការប្រើប្រាស់អំណាចនៃការបង្កើតលោក គឺជាការបង្ហាញពីសេចក្តីស្រឡាញ់ដ៏គ្មានព្រំដែន។ ប្រវត្តិសាស្ត្រនៃមហាវិវាទរវាងការល្អនិងការអាក្រក់ ដែលបានចាប់ផ្តើមឡើងនៅឋានសួគ៌ តាំងពីដំបូងមកក៏បង្ហាញពីសេចក្តីស្រឡាញ់ ដែលមិនផ្លាស់ប្តូរនេះដែរ។ PPKh1 1.2

ការគ្រប់គ្រងលើលោកសន្និវាសនេះ មិនមែនគ្រាន់តែជាការធ្វើអំពើល្អតែមួយមុខប៉ុណ្ណោះទេ។ ទ្រង់មានអ្នកជំនួយដែលអាចកោតសរសើរដល់គោលបំណងរបស់ទ្រង់ និងចែកចាយនូវអំណរនៃការប្រទានសុភមង្គលដល់សត្វលោកទាំងឡាយដែលទ្រង់បានបង្កើត។ សូមអានគម្ពីរយ៉ូហាន ១:១, ២។ PPKh1 1.3

ព្រះគ្រីស្ទ ជាព្រះបន្ទូលបានគង់នៅជាមួយនឹងព្រះដ៏មានព្រះជន្ម អស់កល្ប។ ដែលមាននិស្ស័យតែមួយ មានចរិតលក្ខណៈតែមួយ និងមានគោលបំណងតែមួយ។ “ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព” (អេសាយ ៩:៦) “នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ” មីកា ៥:២។ PPKh1 1.4

ព្រះវរបិតាធ្វើការតាមរយៈព្រះរាជបុត្រានៅក្នុងការបង្កើតពួកទេវតា។ “ដ្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅឋានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ . . .” កូឡូស ១:១៦។ ទេវតាជាអ្នកបម្រើរបស់ព្រះ ដែលខំប្រឹងប្រែងប្រតិបត្តិតាមព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្តែ ព្រះរាជបុត្រាជា “រូបភាពនៃអង្គទ្រង់” ជា “រស្មីភ្លឺមកពីសិរីល្អនៃព្រះ” “ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់”។ សូមមើលគម្ពីរហេព្រើរ ១:៣, ៨។ PPKh1 2.1

ព្រះអង្គចង់បានការបម្រើដោយសេចក្តីស្រឡាញ់ពីសត្វលោកទាំងអស់ ដែលទ្រង់បានបង្កើត ជាការបម្រើដែលផុសចេញពីការកោតសរសើរដល់ អត្តចរិតរបស់ទ្រង់។ ព្រះអង្គមិនសព្វព្រះហឫទ័យបង្ខំនរណាម្នាក់ឱ្យស្តាប់បង្គាប់ទ្រង់ឡើយ។ ព្រះអង្គប្រទានសេរីភាពនៃការជ្រើសរើសដល់មនុស្សទាំងអស់ ដើម្បីឱ្យគេបម្រើទ្រង់ដោយស្ម័គ្រពីចិត្ត។ ដូច្នេះ នៅពេលដែលសត្វលោកទាំងឡាយដែលទ្រង់បានបង្កើតនៅមានភក្តីភាព ដោយសេចក្តីស្រឡាញ់ នោះមានភាពសុខដុមរមនាដ៏សែនមនោរម្យនៅពាសពេញលោកសន្និវាសរបស់ព្រះទាំងមូល។ គ្មានភាពរកាំរកូសណាមួយនៅក្នុងភាព-សុខដុមរមនានៃឋានសួគ៌ឡើយ។ PPKh1 2.2

ប៉ុន្តែ ការផ្លាស់ប្តូរមួយបានកើតឡើងនៅក្នុងស្ថានភាពនៃសេចក្តីសប្បាយរីករាយនេះ។ មានទេវតាមួយអង្គដែលបានប្រើប្រាស់សេរីភាពនៃការជ្រើសរើស ដែលព្រះបានប្រទានឱ្យនេះខុសគោលការណ៍។ អំពើបាបបាន ចាប់ ផ្តើមជាមួយនឹងអ្នកដែលមានឋានៈបន្ទាប់ពីព្រះគ្រីស្ទ ជាអ្នកដែលព្រះប្រទានកិត្តិយសដ៏ធំបំផុត និងជាទេវតាដ៏ខ្ពស់បំផុត នៅក្នុងចំណោមទេវតាទាំងឡាយនៅឋានសួគ៌។ លុយស៊ីហ្វ័រជា “ផ្កាយព្រឹក” (អេសាយ ១៤:១២) ជាទេវតាបរិសុទ្ធ និងមិនមានប្រឡូកប្រឡាក់នឹងអំពើបាប។ “ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ‘ឯងជាអ្នកបំពេញខ្នាត ដោយមានប្រាជ្ញាពោរពេញ ហើយលម្អគ្រប់លក្ខណ៍ ឯងជា. . . ចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឱ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង ចាប់តាំងពីថ្ងៃដែលឯងកើតមក នោះឯងបានគ្រប់លក្ខណ៍ ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ដរាបដល់វេលាដែលឃើញមានសេចក្តីទុច្ចរិតនៅក្នុងឯង’” ។ PPKh1 2.3