សេចក្តីសង្ឃឹម ដ៏អស្ចារ្យ
សត្រូវដែលឃ្លាំចាំកេងយកចំណេញ
សត្រូវដែលឃ្លាំចាំកេងយកចំណេញនេះ ជ្រៀតជ្រែក ចូលក្នុងគ្រប់ផ្ទះ គ្រប់ផ្លូវ ក្នុងក្រុមជំនុំ ក្នុងក្រុមប្រឹក្សាថ្នាក់ជាតិ និងក្នុងតុលាការ។ វាបំផ្លាញគំនិតនិងរាងកាយរបស់មនុស្ស ប្រុសស្រី ក្មេងចាស់គ្រប់ទីកន្លែង ដោយការបំភាន់ ការបោក បញ្ឆោតនិងប្រលោមលួងលោម។ វាបំបាក់បំបែកក្រុមគ្រួសារ ដោយសាបព្រោះសម្អប់ ទំនាស់ទាស់ទែង ចិត្តលោភលន់ និងឃាតកម្ម។ ហើយមនុស្សនៅលើពិភពលោកហាក់បីដូចជាចាត់ទុកការណ៍ទាំងនេះថាជារឿងដែលព្រះបានបេង្កើតឡើង ហើយ និងគិតថារឿងទាំងនេះត្រូវតែកើតមាន។ អស់អ្នកណា ដែលពុំបានសម្រេចចិត្តដើរតាមព្រះគ្រីស្ទ នោះគឺជាបាវបំរើ របស់សាតាំងហើយ។ នៅពេលដែលពួកគ្រីស្ទបរិស័ទជ្រើស រើសយកសង្គមនៃមនុស្សដែលគ្មានព្រះ គេកំពុងតែបើកចំហខ្លួនគេឲ្យមានសេចក្តីល្បួងហើយ។ សាតាំងលាក់ខ្លួនវាមិនឲ្យ គេមើលឃើញ ហើយវា0បិទភ្នែករបស់ពួកគេដោយការបញ្ឆោត របស់វា ។ GrHKh 22.2
ការសម្របសម្រួលទៅតាមទំនៀមទម្លាប់លោកិយ គឺបំផ្លាស់បំប្រែពួកជំនុំទៅតាមផ្លូវលោកិយ ហើយមិនមែន ផ្លាស់ប្តូរលោកិយទៅឯផ្លូវព្រះគ្រីស្ទទេ។ ភាពស្និទ្ធស្នាលជាមួយ នឹងអំពើបាបនឹងធ្វើឲ្យអំពើបាបនោះ មើលទៅហាក់ដូចជាមិន សូវជាអាក្រក់ប៉ុន្មានទេ។ នៅពេលដែលយើងប្រកបការងារ ហើយត្រូវជួបទុក្ខលំបាក យើងអាចដឹងយ៉ាងច្បាស់ថាព្រះនឹង ការពារយើង ប៉ុន្តែ បើយើងដាក់ខ្លួនយើងនៅក្រោមសេចក្តីល្បួង វិញ មិនយូរមិនឆាប់ យើងនឹងដួលជាមិនខាន។ GrHKh 23.1
មេល្បួងតែងតែធ្វើការបានជោគជ័យ តាមរយៈអ្នកដែល គិតថាខ្លួនមិនស្ថិតនៅក្រោមកណ្តាប់ដៃរបស់វា។ ទេពកោសល្យ និងវប្បធម៌គឺជាអំណោយទានរបស់ព្រះ ប៉ុន្តែនៅពេលអំណោយ ទានទាំងនេះដឹកនាំឲ្យឃ្លាតចេញពីទ្រង់ នោះវានឹងក្លាយទៅ ជាអន្ទាក់ទៅវិញ។ អ្នកប្រាជ្ញខាងវប្បធម៌និងអ្នកដែលមានការសប្បាយជាច្រើននាក់ គឺជាឧបករណ៍ដ៏ល្អប្រណីត នៅក្នុង កណ្តាប់ដៃរបស់សាតាំង។ GrHKh 23.2
ចូរកុំភ្លេចសេចក្តីព្រមានរបស់ព្រះ ដែលបានបន្លឺប្រាប់ រាប់សតវត្សរ៍ រហូតមកដល់ជំនាន់យើងសព្វថ្ងៃនេះថា «ចូរឲ្យ ដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវ របស់អ្នករាល់គ្នា វាតែងដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។ ចូរពាក់ «គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យបាននឹងឈរមាំមួន ទាស់នឹង ឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស» ចុះ (ពេត្រុសទី១ ៥:៨; អេភេសូរ ៦:១១)។ សត្រូវដ៏ធំរបស់យើងកំពុងរៀបចំយុទ្ធនាការចុងក្រោយរបស់វា។ អស់អ្នកណាដែលដើរតាម ព្រះយេស៊ូវ នឹងមានទំនាស់ជាមួយនឹងសត្រូវនេះជាមិនខាន។ កាលណាគ្រីស្ទបរិស័ទកាន់តែត្រាប់តាមគំរូរបស់ព្រះ នោះហាក់ដូចជាពួកគេបានធ្វើឲ្យខ្លួនក្លាយជាទិសដៅប្រយុទ្ធរបស់សាតាំង កាន់តែខ្លាំងដែរ។ GrHKh 23.3
សាតាំងបានវាយប្រហារព្រះគ្រីស្ទ ដោយសេចក្តីល្បួងដ៏សាហាវនិងប៉ិនប្រសប់យ៉ាងក្រៃលែង ប៉ុន្តែ ទ្រង់បានច្រានវាចេញទៅវិញ ក្នុងគ្រប់ទាំងការប៉ះទង្គិចគ្នានោះ។ ជ័យជំនះទាំងនោះធ្វើឲ្យយើងឈ្នះបានដែរ។ ព្រះគ្រីស្ទនឹងប្រទាននូវកម្លាំងដល់អ្នកណាដែលសូម។ សាតាំងមិនអាចយកជ័យជំនះលើអ្នកណាដែលមិនព្រមចុះចាញ់វានោះបានឡើយ។ មេល្បួងគ្មានអំណាចនឹងគ្រប់គ្រងឆន្ទ: ឬបង្ខំមនុស្សឲ្យធ្វើបាបបានឡើយ។ វាអាចបណ្តាលឲ្យមានចិត្តខ្វល់ខ្វាយ តែវាមិនអាចនាំឲ្យយើងប្រព្រឹត្តបាបបានទេ។ រឿងហេតុដែលព្រះគ្រីស្ទបានឈ្នះនោះ សមល្មមនឹងបណ្តាលចិត្តអ្នកដែលដើរតាមទ្រង់ឲ្យមានទឹកចិត្តក្លាហានដើម្បីប្រយុទ្ធនឹងអំពើបាបនិងសាតាំងបានហើយ៕ GrHKh 24.1