សេចក្តីសង្ឃឹម ដ៏អស្ចារ្យ
រាស្រ្តរបស់ព្រះមិនត្រូវបាននាំឲ្យវង្វេងទេ
ប៉ុន្តែ រាស្រ្តរបស់ព្រះនឹងមិនត្រូវបានសាតាំងនាំឲ្យវង្វេងឡើយ។ សេចក្តីបង្រៀនរបស់ព្រះគ្រីស្ទក្លែងក្លាយនេះ ពុំស្របតាមបទគម្ពីរទេ។ ពររបស់វាឲ្យដល់តែពួកអ្នកថ្វាយបង្គំសត្វ និង រូបវាតែប៉ុណ្ណោះ គឺជាពួកដែលព្រះគម្ពីរបានចែងថា ជាសេចក្តី ក្រោធនៃស្រាឥតលាយរបស់ព្រះដែលនឹងត្រូវបានចាក់ទៅលើគេ។ GrHKh 146.1
ជាពិសេសបំផុត ព្រះមិនអនុញ្ញាតឲ្យសាតាំងក្លែងបន្លំរបៀបដែលព្រះគ្រីស្ទយាងមកវិញនោះឡើយ។ ព្រះអង្គសង្រ្គោះ បានព្រមានដល់រាស្រ្តរបស់ព្រះអង្គ ឲ្យប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោតនៅលើចំណុចនេះ។ «ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំហើយ និងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន...។ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើលទ្រង់ គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថាមើលទ្រង់ គង់នៅក្នុងបន្ទប់នោះក៏កុំឲ្យជឿឲ្យសោះ ព្រោះដំណើរដែលកូន មនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរដែលភ្លឺផ្លេកៗ ពីទិស ខាងកើតដល់ទិសខាងលិចដែរ» (ម៉ាថាយ ២៤:២៤)។ សូមអាន បន្ថែមទៀតនៅគម្ពីរម៉ាថាយ ២៥:៣១, វិវរណៈ ១:៧, ថែស្សាឡូនីច ទី១ ៤:១៦, ១៧។ ដំណើរយាងមកនេះ ពុំមានវិធីណានឹងក្លែង បន្លំបានឡើយ។ លោកិយទាំងមូលនឹងបានឃើញ។ GrHKh 146.2
មានតែអ្នកដែលសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់ ហើយបានទទួលនូវសេចក្តីស្រឡាញ់នៃសេចក្តីពិតប៉ុណ្ណោះទេ ដែលនឹងត្រូវបានបិទបាំង ការពារពីសេចក្តីបំភាន់ដ៏ខ្លាំងក្លា ដែល នាំលោកិយទៅជាឈ្លើយនេះ។ ដោយទីបន្ទាល់នៃបទគម្ពីរ អ្នកទាំងនេះនឹងអាចតាមដានមេឆបោកឲ្យឃើញនូវការបន្លំខ្លួន របស់វា។ តើរាស្រ្តរបស់ព្រះឥឡូវនេះបានស្ថាបនាមាំមួនលើ ព្រះបន្ទូលរបស់ផងទ្រង់ហើយឬនៅ ដើម្បីកុំឲ្យគ្រាន់តែឃើញ និងឮ ហើយជឿនោះ? ហើយនៅក្នុងគ្រាអាសន្នដូច្នេះ តើគេ និងតោងព្រះគម្ពីរហើយព្រះគម្ពីរតែមួយគត់ជាប់ ដែរឬទេ? GrHKh 147.1
នៅពេលដែលពួកអ្នកមានអំណាចនៃគ្រីស្ទានសកលលោក ចេញច្បាប់ប្រឆាំងនឹងពួកអ្នកកាន់ក្រឹត្យវិន័យ ឲ្យរដ្ឋាភិបាលឈប់ការពារ ហើយបោះបង់ពួកគេទៅក្នុងកណ្តាប់ដៃនៃអស់អ្នកចង់ប្រល័យជីវិតគេ នោះរាស្រ្តរបស់ព្រះនឹងនាំគ្នារត់ចេញពីទីក្រុង និងពីភូមិករ ហើយទៅរួមគ្នាជាក្រុមៗ រស់នៅក្នុងទីស្ងាត់ដាច់ស្រយាល។ មានមនុស្សជាច្រើននឹងរកកន្លែងជ្រកកោន ក្នុងទីមាំមួននៃរអាងភ្នំ ដូចពួកគ្រីស្ទាននៅជ្រលងផាយម៉ន់ជាដើម។ (សូមអានជំពូក ៤)។ ប៉ុន្តែ មានមនុស្សជាច្រើនពីគ្រប់ជាតិ សាសន៍ គ្រប់វណ្ណៈខ្ពស់ទាប មានក្រ ខ្មៅនិងស នឹងត្រូវបោះ ចូលទៅក្នុងទាសកម្មដ៏អយុត្តិធម៌និងឃោរឃៅបំផុត។ អ្នកដ៏ ជាទីស្រឡាញ់របស់ព្រះ ឆ្លងកាត់គ្រាដ៏ខ្សោះល្វើយត្រូវគេចាប់ ដាក់គុក គេកាត់ទោសប្រហារជីវិត ទាំងទុកឲ្យស្លាប់នៅក្នុងគុក ងងឹតដ៏សែនវេទនា។ GrHKh 147.2
តើព្រះទ្រង់ភ្លេចរាស្រ្តរបស់ព្រះអង្គ នៅក្នុងគ្រាលំបាក វេទនានេះឬទេ? តើព្រះអង្គមានភ្លេចលោកណូអេ ឡុត យ៉ូសែប អេលីយ៉ា យេរេមា និងដានីយ៉ែលដ៏ស្មោះត្រង់ឬទេ? ទោះបីពួក បច្ចាមិត្តអាចបោះពួកគេចូលទៅក្នុងគុកក៏ដោយ ក៏ជញ្ជាំងនៃ គុកងងឹតនោះ ពុំអាចកាត់ផ្តាច់ទំនាក់ទំនងរវាងគេនិងព្រះគ្រីស្ទ បានឡើយ។ ពួកទេវតានឹងមកឯពួកគេនៅក្នុងរបាំងគុកដ៏ឯកោ។ គុកនឹងបានដូចជាវាំងស្តេច ជញ្ជាំងដ៏អាប់អួរ នឹងបានបំភ្លឺឡើង ដូចកាលគ្រាសាវកប៉ុលនិងស៊ីឡាសបានច្រៀងនាកណ្តាលអធ្រាត្រ នៅក្នុងគុកងងឹតនៃក្រុងភីលីពដូច្នោះដែរ។ GrHKh 148.1