សេចក្តីសង្ឃឹម ដ៏អស្ចារ្យ
ភ្លៀងចុងរដូវ និងសមែ្រកដ៏ខ្លាំង
ទេវតាដែលរួមជាមួយទេវតាទីបី នឹងត្រូវបំភ្លឺផែនដីទាំងមូល ដោយសិរីល្អរបស់លោក។ ព្រះរាជសាររបស់ទេវតាទីមួយ ត្រូវបាននាំចេញទៅកាន់គ្រប់ទីកន្លែងនៅក្នុងលោកិយ ហើយប្រទេសខ្លះបានចាប់អារម្មណ៍ទៅលើសាសនាយ៉ាងខ្លាំង ដែលគេបានឃើញតាំងពីគ្រាកែទម្រង់មក។ ប៉ុន្តែ ការចាប់អារម្មណ៍ទាំងនេះកាន់តែរីកធំឡើងដោយសារការព្រមានចុងក្រោយនៃទេវតាទីបីនេះ។ GrHKh 132.1
ការងារនោះនឹងមានសភាពស្រដៀងគ្នាទៅនឹងថ្ងៃបុណ្យ ទី៥០ ដែរ។ «ភ្លៀងដើមរដូវ» ត្រូវបានប្រទានមកនៅពេលចាប់ផ្តើមដំណឹងល្អ ដើម្បីធ្វើឲ្យគ្រាប់ពូជដ៏វិសេសដុះពន្លកឡើង។ ដូច្នេះ «ភ្លៀងចុងរដូវ» នឹងត្រូវប្រទានមកនៅពេលបញ្ចប់ ដើម្បីបន្ទុំគ្រាប់ពូជសម្រាប់ចម្រូត (ហូសេ ៦:៣ យ៉ូអែល ២:២៣)។ កិច្ចការដ៏ឧត្តមនៃដំណឹងល្អមិនត្រូវបញ្ចប់ទៅដោយមានការសំដែងអំណាចរបស់ព្រះចេស្តារបស់ព្រះ តិចជាងនៅពេលដែល គេបានឃើញក្នុងការចាប់ផ្តើមនោះឡើយ។ បទទំនាយដែលត្រូវបានសម្រេចនៅក្នុងការបង្អុរភ្លៀងដើមរដូវ នាពេលចាប់ផ្តើម ដំណឹងល្អ និងត្រូវបានសម្រេចម្តងទៀត នៅក្នុងភ្លៀងចុងរដូវនាពេលបញ្ចប់។ នេះជា «ពេលលំហើយ» ដែលសាវកពេត្រុសបានទន្ទឹងរង់ចាំ (កិច្ចការ ៣:១៩, ២០)។ GrHKh 132.2
អ្នកបំរើរបស់ព្រះ ដែលបានថ្វាយខ្លួនជាបរិសុទ្ធ មានទឹកមុខភ្លឺចាំង ហើយប្រញាប់ប្រញាល់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយប្រកាសផ្សាយព្រះរាជសារពីស្ថានសួគ៌។ ពួកគេនឹងធ្វើការអស្ចារ្យជាច្រើន ហើយអ្នកជំងឺនឹងត្រូវព្យាបាលឲ្យជា។ សាតាំងក៏ធ្វើការអស្ចារ្យដ៏កំភូត ថែមទាំងនាំឲ្យធ្លាក់ភ្លើងពីលើមេឃមកផងដែរ (វិវរណ ១៣:១៣)។ ម៉្លោះហើយមនុស្សម្នានៅលើផែនដីនឹងត្រូវធ្វើការសម្រេចចិត្ត។ GrHKh 133.1
ព្រះរាជសារនឹងត្រូវបានផ្សព្វផ្សាយ ដោយមិនមានការជជែកដេញដោលច្រើនទេ គឺដោយការងារនៃព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះដែលបណ្តាលឲ្យមានចិត្តជឿវិញ។ សេចក្តីវែកញែកត្រូវបានដាក់នៅចំពោះបណ្តាមនុស្សរួចហើយ ការបោះពុម្ពផ្សាយ ក៏បានបញ្ចេញឥទ្ធិពលដែរ ប៉ុន្តែ នៅតែមានមនុស្សជាច្រើនដែលត្រូវបានបង្ខាំងមិនឲ្យយល់សេចក្តីពិតបានពេញលេញដែរ។ ឥឡូវនេះគេបានឃើញសេចក្តីពិតយ៉ាងច្បាស់ក្រឡែត។ ទំនាក់ ទំនងគ្រួសារនិងទំនាក់ទំនងនៃពួកជំនុំក៏គ្មានអំណាចឃាត់ឃាំង កូនដ៏ស្មោះត្រង់របស់ព្រះបានដែរ នៅពេលនេះ។ ថ្វីបើមានភ្នាក់ងារទាំងឡាយរួមគ្នាប្រឆាំងនឹងសេចក្តីពិតក៏ដោយ ក៏មាន មួយចំនួនធំនាំគ្នាឈរនៅខាងព្រះអម្ចាស់ដែរ៕ GrHKh 133.2