សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

30/75

ជំពូកទី 7 - ការគំរាមកំហែងដល់សេរីភាពនៃសម្បជញ្ញៈ

ឥឡូវនេះក្រុមប្រូតេស្តង់ ពេញចិត្តនឹងលទ្ធិពួកជំនុំរ៉ូម និយមខ្លាំងជាងឆ្នាំមុនៗ។ នៅក្នុងប្រទេសដែលលទ្ធិកាតូលិក និយមប្រើមេរៀននៃការសម្របសម្រួលយ៉ាងសុភាព ដើម្បីឲ្យ បានចំណេញឥទ្ធិពលនោះមតិភាគច្រើនយល់ឃើញថា យើង មិនត្រូវធ្វើឲ្យខុសគ្នាទូលំទូលាយពេកនូវចំណុចសំខាន់ៗ ដូច ដែលយើងបានគិតនោះទេ ហើយថាការធ្វើសម្បទានបន្តិច បន្តួច ពីខាងយើង នោះនឹងនាំឲ្យយើងយោគយល់គ្នា ជាមួយ នឹងពួកជំនុំរ៉ូមកាន់តែខ្លាំងឡើង។ គ្រានោះជាពេលដែលពួក ប្រូតេស្តង់បានបង្រៀនកូនចៅគេថា ការចុះសម្រុងជាមួយនឹង ពួកជំនុំរ៉ូម គឺជាការមិនស្មោះត្រង់ទៅនឹងព្រះ។ ប៉ុន្តែឥឡូវនេះ គេបានបង្ហាញអាកប្បកិរិយាខុសពីមុនស្រឡះ! GrHKh 82.1

ពួកអ្នកការពារលទ្ធិប៉ាបពោលអះអាងថាគេបាននិយាយ បង្ខូចឈ្មោះព្រះវិហារ ហើយថា ការវាយតម្លៃពួកជំនុំក្នុងសម័យ សព្វថ្ងៃនេះដោយសំអាងទៅលើការកាន់កាប់អំណាចរបស់ខ្លួន នៅក្នុងអំឡុងសតវត្សរ៍ដែលអវិជ្ជា និងខ្មៅងងឹតនោះ វាមិនយុត្តិធម៌ទេ។ គេបានដោះសាសេចក្ដីឃោរឃៅដ៏សាហាវ នៃពួកជំនុំរបស់គេថាជាអំពើល្ងង់ខ្លៅក្នុងសម័យនោះទៅវិញ។ GrHKh 82.2

តើមនុស្សទាំងនេះបានភ្លេចសេចក្តីអះអាងនៃភាពមិនចេះខុស ដែលបានលើកឡើងដោយអំណាចនេះហើយឬអី? ពួកជំនុំរ៉ូមបានថ្លែងថា៖ «យោងទៅតាមបទគម្ពីរ ពួកជំនុំមិន ដែលបានធ្វើអ្វីខុស មិនធ្វើអ្វីខុស ហើយក៏នឹងមិនធ្វើអ្វីខុស ឡើយ 2»។ GrHKh 83.1

ពួកជំនុំកាតូលិកនឹងមិនដែលលះបង់នូវការអះអាងថាខ្លួនមិនចេះខុសនោះឡើយ។ ឲ្យតែដកយកការគ្រប់គ្រង យ៉ាង តឹងរ៉ឹងរបស់រដ្ឋាភិបាលដែលគ្មានសាសនាចេញ នោះពួកជំនុំ រ៉ូមនឹងយកអំណាចពីអតីតកាលមកកាន់កាប់ជាមិនខាន ហើយ ក៏នឹងមានការងើបឡើងវិញយ៉ាងឆាប់រហ័សនូវអំណាចផ្តាច់ការ និងការធ្វើទុក្ខបៀតបៀនថែមទៀតផង។ GrHKh 83.2

ជាការពិតណាស់ មានពួកគ្រីស្ទបរិស័ទពិតប្រាកដនៅក្នុងក្រុមជំនុំរ៉ូម៉ាំងកាតូលិកជាច្រើន។ មានមនុស្សរាប់ពាន់នាក់នៅក្នុងពួកជំនុំនោះដែលបំរើព្រះយ៉ាងអស់ពីចិត្ត តាមពន្លឺដែលគេមាន។ ព្រះទ្រង់ទតមើលដល់មនុស្សទាំងនេះដោយសេចក្តីអាណិតមេត្តាព្រោះគេបានទទួលការអប់រំក្នុងជំនឿដែលបំភាន់ និងមិនបំពេញសេចក្តីត្រូវការរបស់មនុស្សនេះ។ ទ្រង់នឹងបណ្តាល ឲ្យកាំរស្មីនៃពន្លឺចាំងចូលមកក្នុងភពងងឹតហើយនឹងមានមនុស្ស ជាច្រើនចូលមករួមជាមួយនឹងរាស្រ្តរបស់ទ្រង់។ GrHKh 83.3

ឥឡូវនេះ ក្នុងនាមជាប្រព័ន្ធមួយ លទ្ធិរ៉ូមនិយមនៅតែមិនចុះសម្រុងជាមួយនឹងដំណឹងល្អនៃព្រះគ្រីស្ទ ដូចពេលមុនដដែល។ ពួកជំនុំរ៉ូមកំពុងប្រើឧបាយកលគ្រប់យ៉ាង ដើម្បីកាន់កាប់ ពិភពលោកឡើងវិញ និងដើម្បីបង្កើតការបៀតបៀនសាជាថ្មី ហើយនិងដើម្បីស្រាយនូវអ្វីដែលពួកប្រូតេស្តង់និយមបានចង។លទ្ធិកាតូលិកនិយមកំពុងរីកចម្រើនគ្រប់ទីកន្លែង។ ចូរមើលទៅសាកលវិទ្យាល័យ និងសាលារៀនល្បីៗទាំងឡាយរបស់គេ ដែលពួកប្រូតេស្តង់បានជួយឧបត្ថម្ភគ្រប់ទិសទីចុះ។ ចូរមើលទៅវឌ្ឍនភាពនៃពិធីនិយមក្នុងប្រទេសអង់គ្លេស និងកំណើនខាងឋានៈនៃពួកកាតូលិក។ GrHKh 84.1