Great Controversy 1858
ជំពូកទី៣៥ - សារទីបីបានបិទ
ខ្ញុំត្រូវបានគេបង្ហាញអោយឃើញ នៅពេលដែលសារទីបីកំពុងបានបិទ។អំណាចរបស់ព្រះជាម្ចាស់ បានប្រទានអោយរាស្ត្ររបស់ទ្រង់។ ពួកគេបានបំពេញកិច្ចការរបស់ពួកគេរួចជាស្រេច ហើយគេក៏ត្រូវបានរៀបចំសំរាប់វេលាសាកល្បង នៅមុខពួកគេដែរ។ ពួកគេបានទទួលភ្លៀងចុងក្រោយ ឬការធ្វើអោយស្រស់បំព្រង អំពីវត្តមានរបស់ព្រះជាម្ចាស់ ហើយទីបន្ទាល់ដ៏រស់ ក៏បានស្រស់ជាថ្មីឡើងដែរ។ ការព្រមានចុងក្រោយត្រូវបានបំភ្លឺឡើងនៅគ្រប់ទីកន្លែង ហើយវាបានធ្វើអោយអស់ទាំងជីវិត អ្នកដែលពុំព្រមទទួលសាររបស់ព្រះ បានកក្រើកឡើង។ GCKh 177.1
ខ្ញុំបានឃើញពួកទេវតាធ្វើដំណើរទៅមក យ៉ាងរួសរាន់ទៅស្ថានសួគ៌ ហើយមានទេវតា មួយអង្គបានត្រឡប់មកពីផែនដី ដោយមានស្នាមទឹកខ្មៅរបស់អ្នកនិពន្ធជាប់នៅនឹងខ្លួន ហើយទេវតានោះបានទូលដល់ព្រះយេស៊ូវថា ភារកិច្ចរបស់លោកបានសំរេចហើយ គឺអស់អ្នកបរិសុទ្ធ ត្រូវបានរាប់រួចហើយ និងបានប្រថាប់ត្រារួចជាស្រេច។ នៅពេលនោះ ខ្ញុំបានឃើញព្រះយេស៊ូវ ដែលនៅចំពោះហឹបនៃបញ្ញត្តិទាំងដប់ប្រការបានទតមើលមកមនុស្សជាតិ រួចលើកព្រះហស្តរបស់ទ្រង់ ព្រមទាំងមានបន្ទូលជាខ្លាំងថា “ការស្រេចហើយ”។ ពួកទេវតានៅស្ថានសួគ៌ ក៏បានដោះមកុដរបស់លោកចេញ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា “អ្នកណាដែល មិនយុត្តិធម៌ ចូរអោយអ្នកនោះ នៅតែអយុត្តិធម៌ចុះ អស់អ្នកណាដែលមិនស្អាតឱ្យនៅតែ មិនស្អាតចុះ អស់អ្នកណាដែល សុចរិត ឱ្យនៅតែសុចរិត ហើយអស់អ្នកដែលបរិសុទ្ធឱ្យនៅតែ បរិសុទ្ធចុះ”។ GCKh 177.2
ខ្ញុំបានឃើញថា គ្រប់ទាំងករណីត្រូវបានគេធ្វើការសំរេចសេចក្ដី ដើម្បីនឹង ទទួលជីវិត ឬសេចក្ដីស្លាប់។ ព្រះយេស៊ូវទ្រង់បានលុបចោល នូវអំពើបាបរបស់រាស្ត្រទ្រង់។ ទ្រង់បានទទួលនគររបស់ទ្រង់ ហើយការលោះឱ្យធួននឹងបាប ត្រូវបានធ្វើឡើងសំរាប់នគរនោះ។ នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើការនៅទីបរិសុទ្ធនោះ ការជំនុំជំរះ បានកំពុងតែដំណើរការសំរាប់អ្នកសុចរិត ដែលបានស្លាប់រួចមក ក៏ធ្វើសំរាប់អ្នកសុចរិត ដែលមានជីវិតរស់នៅដែរ។ ប្រធានបទនៃនគរនេះ គឺត្រូវបានបង្កើតឡើង។ អាពាហ៍ពិពាហ៍របស់កូនចៀម ត្រូវបានចប់រួចរាល់ហើយ សិរីល្អរបស់នគរដែលនៅក្រោមស្ថានសួគ៌នោះ ត្រូវបានប្រទានដល់ព្រះយេស៊ូវ និងអស់អ្នកដែលជាទាសករនៃសេចក្តីសង្គ្រោះ។ ហើយព្រះយេស៊ូវនឹងគ្រងរាជ្យ ជាព្រះលើអស់ទាំងព្រះ។ GCKh 177.3
នៅពេលដែលព្រះយេស៊ូវ យាងចេញពីទីបរិសុទ្ធបំផុតនោះ ខ្ញុំបានឮសំឡេងចង្ក្រង់ ដែលនៅជាប់នឹងស្បៃរបស់ទ្រង់ ហើយនៅខណៈដែលទ្រង់យាងចេញនោះ មានពពកខ្មៅងងឹត បានមកគ្របដណ្ដប់អ្នក ដែលរស់នៅលើផែនដីទាំងមូល។ នៅពេលនោះគ្មានអ្នកណាមានទោសនឹងព្រះទៀតទេ។ នៅពេលដែលព្រះយេស៊ូវបានឈររវាង ព្រះជាម្ចាស់ និងអ្នកមានទោស ទ្រង់បានធ្វើការសំរបសំរួលអោយអ្នកមានទោស ប៉ុន្តែនៅ ពេលដែលព្រះយេស៊ូវ បានចាកចេញពីចន្លោះព្រះនឹងមនុស្ស នោះពុំមានការសំរបសំរួលនោះទៀតទេ ហើយនៅពេលនោះដែរ សាតាំងបានគ្រប់គ្រងអ្នកមានបាបវិញ។ នៅពេលដែលព្រះយេស៊ូវកំពុងធ្វើការនៅទីបរិសុទ្ធនោះ គ្រោះទុរ្ភិក្សមិនអាចធ្លាក់មកបានទេ ប៉ុន្តែក្រោយពីកិច្ចការរបស់ទ្រង់បានសំរេចនៅទីនោះ នោះគ្មានអ្វីអាចទប់ទល់មិនអោយសេចក្ដីក្រោធរបស់ព្រះបានធ្លាក់មកឡើយ ហើយសេចក្ដីក្រោធនោះ នឹងធ្លាក់មកលើអស់អ្នក ដែលពោរពេញទៅដោយអំពើបាប ដែលបានបដិសេធសេចក្ដីសង្គ្រោះ និងដែលបានស្អប់សេចក្ដីពិតជាក់ស្តែង។ ចំពោះអស់អ្នកបរិសុទ្ធដែលបានកោតខ្លាចដល់ព្រះ នៅពេលនោះបានរស់នៅ ពីមុខភាពបរិសុទ្ធរបស់ព្រះ ដោយគ្មានការរារាំងទៀត ទេ។ ព្រះយេស៊ូវទ្រង់បានយាងទៅឯទីលានខាងក្រៅរបស់ទីបរិសុទ្ធ នៅស្ថានសួគ៌ ហើយទ្រង់បានយកអស់ទាំងអំពើបាប ដែលមនុស្សបានលន់តួ នៅពេលដែលទ្រង់គង់នៅឯទីបរិសុទ្ធបំផុតនោះ អោយទៅម្ចាស់ដើមកំណើតរបស់អំពើបាបវិញ គឺជាសាតាំង ហើយវាត្រូវតែទទួលរងទុក្ខ ចំពោះអំពើបាបទាំងនោះ។ GCKh 178.1
នៅពេលនោះ ខ្ញុំបានឃើញព្រះយេស៊ូវ ទ្រង់បានដោះសំលៀកបំពាក់របស់សម្តេចសង្ឃចេញ ហើយទ្រង់បានបំពាក់អង្គទ្រង់ ដោយអាវផាយដ៏ល្អបំផុត ហើយនៅលើព្រះសិររបស់ទ្រង់ មានមកុដជាច្រើន ដែលព័ទ្ធជុំវិញដោយពពួកទេវតានៃស្ថានសួគ៌ ហើយទ្រង់ក៏បានយាងចេញពីស្ថានសួគ៌មក។ គ្រោះកាចនោះក៏បានធ្លាក់មកលើអ្នក ដែលនៅឯផែនដី ហើយមានអ្នកខ្លះបានប្រកែកមិនទទួលស្គាល់ព្រះ ព្រមទាំងដាក់បណ្តាសាដល់ព្រះ ហើយមានអ្នកខ្លះទៀត បានរត់ទៅឯរាស្ត្ររបស់ព្រះ សូមអោយគេជួយ ដើម្បីអោយរួចពីការជំនុំជំរះរបស់ព្រះ។ ប៉ុន្តែអ្នកបរិសុទ្ធគ្មានអ្វីសំរាប់ពួកអ្នកទាំងនោះទេ ហើយនៅពេលនោះហើយ ដែលអ្នកមានបាប បានសំរក់ទឹកភ្នែកចុងក្រោយរបស់គេ គេបានអធិស្ឋានដោយការឈឺចាប់ ជាចុងក្រោយ ហើយបន្ទុកចុងក្រោយក៏បាន ប្រទានដល់ពួកគេដែរ។ នៅពេលដែលអ្នកបរិសុទ្ធបានមានចំណាប់ អារម្មណ៍អំពីសេចក្ដីសង្គ្រោះរបស់ពួកគេនោះ ហើយនៅពេលនោះ សេចកី្តស្លាប់ និងជីវិតបានសំរេចរួចទៅហើយនៅចំពោះពួកគេ។ មានមនុស្សជាច្រើនដែលចង់បានជីវិត ប៉ុន្តែពួកគេមិនបានប្រឹងប្រែង ដើម្បីអោយបានជីវិតនោះទេ ពួកគេពុំបានជ្រើសរើសយកជីវិតទេ ហើយនៅពេលនេះ ក៏ពុំមានលោហិតលោះបាបរបស់ពួកគេទៀតដែរ ហើយក៏គ្មានព្រះអង្គ សង្គ្រោះក្នុងការទូលអង្វរ ឬសោកសង្រេង សំរាប់អ្នកមានបាបទៀតនោះដែរ។ នៅនគរស្ថានសួគ៌ បាបរួបរួមជាមួយនឹងព្រះយេស៊ូវ នៅខណៈដែលពួកគេ បានឮពាក្យដ៏គួរឱ្យភយ័ខ្លាចថា “ការបានស្រេចហើយ”។ គំរោងការសំរាប់សេចក្ដីសង្គ្រោះ បានចប់រួច រាល់ហើយ ប៉ុន្តែមានមនុស្សតិចណាស់ ដែលបានជ្រើសរើសយកគំរោងការនេះ ហើយនៅពេលដែលពាក្យ ដ៏ស្រទន់បានរលាយបាត់ទៅនោះ ការភ័យខ្លាច និងកិត្តិស័ព្ទបាន មកជំនួសវិញ ហើយពួកគេបានឮសំឡេងមកថា “យឺតពេលហើយ! យឺតពេលហើយ!” GCKh 179.1
អស់អ្នកដែលពុំបានអោយតម្លៃ ទៅលើព្រះបន្ទូលរបស់ព្រះ បានរត់ទៅវិញទៅមក ពីសមុទ្រមួយទៅសមុទ្រមួយ ពីទិសខាងជើងទៅត្បូង ដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះ។ ប៉ុន្តែទេវតាបានមានបន្ទូលថា “ពួកគេនឹងរក មិនឃើញឡើយ”។ នឹងមានគ្រោះទុរ្ភិក្សនៅលើផែនដី តែវាមិនមែនជាទុរ្ភិក្ស ដោយគ្មានម្ហូបអាហារ ឬគ្មានទឹកនោះទេ តែវាគឺជាទុរ្ភិក្ស ដែលគ្មានព្រះបន្ទូលរបស់ព្រះវិញ។ ពួកគេនឹងព្រមលះបង់គ្រប់យ៉ាង ដែលគេនឹងមានការស្រេកឃ្លានជារៀងរហូត។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេបានរីករាយនឹងទ្រព្យរបស់លោកីយ៍ នឹងក្តីសប្បាយរបស់វា ហើយពួកគេបានបដិសេធ ព្រះយេស៊ូវ និងរាស្ត្ររបស់ទ្រង់ ដូច្នេះអ្នកដែលមិនស្អាត នឹងនៅតែមិនស្អាតរហូតទៅ។ GCKh 180.1
អ្នកមានបាបជាច្រើនបានភ័យខ្លាចយ៉ាងខ្លាំង នៅពេលដែលពួកគេទទួលរងទុក្ខ ពីគ្រោះកាចទាំងនេះ។ ឪពុកម្តាយ និងមានការទាស់ទែងជាមួយកូន ហើយកូនជាមួយនឹងឪពុក ម្តាយ ហើយបងទាស់នឹងប្អូន។ នៅពេលនោះឯង សំឡេងទ្រហោយំនឹងឮរំពងគ្រប់ទិសទីថា “គឺឯងហើយ ដែលធ្វើអោយយើង មិនបានទទួលសេចក្ដីពិតិ ដែលអោយយើងមិនបានសង្គ្រោះ នៅក្នុងពេលនេះ”។ ពួកគេបានបែរទៅឯគ្រូគង្វាលរបស់ពួកគេ ទាំងពោរពេញទៅដោយសេចក្ដីស្អប់ខ្ពើម ព្រមទាំងស្ដីបន្ទោសពួកគេថា “ពួកឯងមិនបានប្រាប់យើង និងមិនបានហាមយើងពីការនេះឡើយ ពួកឯងបានប្រាប់យើងថាពិភពលោកនេះ នឹងត្រូវកែប្រែជាថ្មី ដើម្បីអោយសេចក្ដីភ័យខ្លាចបានស្ងប់ស្ងាត់ ប៉ុន្តែពួកឯងមិនបានប្រាប់យើងពីពេលវេទនានេះសោះ ផ្ទុយទៅវិញឯងបានប្រាប់យើងថាអ្នកដែលប្រាប់ និងហាមយើងពីការនោះគឺជាមនុស្សអាក្រក់ និងកំភូតទៅវិញ ហើយ ថា ពួកគេនឹងបំផ្លាញយើង។ ប៉ុន្តែគ្រូគង្វាលយើង នៅពេលនេះ យើងបានឃើញហើយ ថា អ្នកឯងក៏មិនរួចពីទុក្ខវេទនានេះដែរ ហើយអ្នកឯងនឹងទទួលដប់ដង ច្រើនជាងពួកយើង។ GCKh 180.2
________________________________________
សូមអាន អេសេគាល ៩:២-១១, ដានីយ៉ែល ៧:២៧, ហូសេ ៦:៣, អេម៉ុស ៨:១១-១៣ និង វិវរណៈ ១៦,១៧:១៤។
GCKh 181.1