Great Controversy 1858

30/41

ជំពូកទី៣០ - ព្រលឹងវិញ្ញាណនិយម

ខ្ញុំបានឃើញការបោកបញ្ឆោតរបស់ប៉ាប។ សាតាំងមានអំណាចនឹងនាំមកនូវ ទ្រង់ទ្រាយមួយ ដែលគេបានការអះអាងថា ជាបងប្អូន ឬមិត្តភ័ក្ដិរបស់យើង ដែលឥឡូវនេះ សំរាកនៅក្នុងព្រះយេស៊ូវ។ វានឹងធ្វើអោយលេចឡើងដូចរឿងមែនទែន ពាក្យដែលវាបន្លឺនៅទីនេះ ដូចជាពាក្យដែលយើងធ្លាប់ឮ និងត្រូវបានវានិយាយសំឡេងដែលធ្លាប់ចូលក្នុងត្រចៀកយើង នៅពេលដែលគេនៅរស់នៅដូច្នោះដែរ។ ទាំងអស់នេះគឺ ដើម្បីបោកបញ្ឆោតលោកីយ៍ និងដាក់អន្ទាក់ពួកគេ ឱ្យចូលទៅក្នុងការបោកបញ្ឆោតនេះ។ GCKh 153.3

ខ្ញុំបានឃើញថា អ្នកបរិសុទ្ធត្រូវតែយល់អោយបានច្បាស់ នូវសេចក្ដីពិតក្នុងពេលបច្ចុប្បន្ន ដែលមានការអះអាងពីបទព្រះគម្ពីរ។ គេត្រូវតែយល់អំពីសណ្ឋាននៃសេចកី្តស្លាប់ ដ្បិតវិញ្ញាណអារក្សនឹងលេចមកឯគេ អះអាងថា វាជាបងប្អូន ឬមិត្តភ័ក្ដិជាទីស្រឡាញ់ ដែលនឹងថ្លែងទៅកាន់ពួកគេ នូវការបង្រៀនខុសពីបទព្រះគម្ពីរ។ វានឹងធ្វើទាំងអស់ក្នុងអំណាចរបស់វា ដើម្បីបង្កើតអោយមានការអាណិតអាសូរ និងធ្វើការអស្ចារ្យនៅចំពោះមុខគេ ដើម្បីបញ្ជាក់នូវអ្វីដែលគេបានអះអាង ដែលរាស្ត្ររបស់ព្រះ ត្រូវតែរៀបចំ ដើម្បីតសូនឹងវិញ្ញាណទាំងនេះ ដោយសេចក្ដីពិតនៃព្រះគម្ពីរ ថាមនុស្សស្លាប់មិនដឹងអ្វីទាំងអស់ និងថាអ្នកទាំងនោះ គឺជាវិញ្ញាណរបស់អារក្សទេ។ GCKh 154.1

ខ្ញុំបានឃើញថា យើងត្រូវតែពិនិត្យឱ្យបានម៉ត់ចត់ នូវគ្រឹះនៃសេចក្ដីសង្ឃឹមរបស់យើង ដ្បិតយើងនឹងត្រូវអោយហេតុផល សំរាប់សេចក្ដីសង្ឃឹមនោះ ពីព្រះគម្ពីរដ្បិតយើងនឹងឃើញការបោកបញ្ឆោតនេះ រីករាលដាល ហើយយើងនឹងត្រូវតែប្រឈមដោះស្រាយមុខទល់នឹងមុខ។ ប្រសិនបើយើងមិនបានរៀបចំខ្លួនជាមុន សំរាប់ការបោកបញ្ឆោតនេះទេ យើងនឹងធ្លាក់ទៅក្នុងអន្ទាក់ ឬត្រូវបរាជ័យជាមិនខាន។ ប៉ុន្តែប្រសិន បើយើងធ្វើនូវផ្នែករបស់យើងណា ដែលយើងអាចធ្វើបាន ដើម្បីរៀបចំខ្លួនសំរាប់ជម្លោះដែលនៅបង្កើយចំពោះមុខយើងនោះ ព្រះនឹងធ្វើនូវចំណែករបស់ទ្រង់ ហើយព្រះពាហុ (ដៃ) ដ៏មានអំណាចរបស់ទ្រង់ នឹងការពារយើង។ ទ្រង់នឹងបញ្ជូនទេវតាចេញពីសិរីល្អដើម្បីធ្វើជារបងការពារមនុស្សស្មោះត្រង់ រហ័សជាងពួកគេ ដែលត្រូវបានអារក្សបោកបញ្ឆោត និងបានដឹកនាំអោយទៅឆ្ងាយ ដោយការអស្ចារ្យដ៏កំភូតរបស់សាតាំង។ GCKh 154.2

ខ្ញុំបានឃើញថា ការបោកបញ្ឆោតនេះ បានផ្សព្វផ្សាយយ៉ាងលឿន។ ទេវតាបានបង្ហាញខ្ញុំនូវរថយន្តមួយខ្សែ កំពុងបើកបរយ៉ាងលឿន ដូចផ្លេកបន្ទោរ ទេវតាបានបង្គាប់ខ្ញុំមើលយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំបានផ្ដោតភ្នែករបស់ខ្ញុំសំឡឹងមើលទៅខ្សែរថយន្តនោះ។ វាហាក់ដូចជាលោកីយ៍ទាំងមូល នៅក្នុងរថយន្តនោះទាំងអស់។ បន្ទាប់មក ទេវតាបានបង្ហាញខ្ញុំនូវអ្នកបើកបរ ដែលមើលទៅដូចជាមនុស្សត្រឹមត្រូវ ដែលអ្នកដំណើរទាំងអស់គោរពកោតខ្លាច។ ខ្ញុំមានការស្រឡាំងកាំង ហើយក៏បានសួរទៅទេវតា ដែលនៅជាមួយខ្ញុំថា តើគាត់ជាអ្នកណា។ ទេវតាឆ្លើយថា ជាសាតាំង។ វាជាអ្នកបើកបរនៅក្នុងរូបរាងជាទេវតានៃពន្លឺ។ វាបានយកលោកីយ៍ទាំងមូល ធ្វើជាចំណាប់ខ្មាំងរបស់វា។ អារក្សបានអោយអំណាចទៅលើការបោកបញ្ឆោតយ៉ាងខ្លាំង អោយមនុស្សជឿដល់ការកុហកមួយថា ពួកវាខ្លាំងក្រៃលែង។ ភ្នាក់ងាររបស់វា អ្នកដែលមានលំដាប់បន្ទាប់ពីវា គឺជាវិស្វករ ហើយភ្នាក់ងារផ្សេងៗទៀតរបស់វា គឺជាអ្នកធ្វើការនៅក្នុងការិយាល័យផ្សេងៗ តាមដែលវាត្រូវការ ហើយពួកវាទាំងអស់គ្នាកំពុងធ្វើដំណើរដោយល្បឿនលឿន ដូចផ្លេកបន្ទោរ ឆ្ពោះទៅកាន់កន្លែងនៃសេចក្ដីស្លាប់។ ខ្ញុំបានសួរទៅទេវតា ថា តើមិនមានសល់មនុស្សទៀតទេឬអី។ ទេវតាបានបង្គាប់អោយខ្ញុំមើលទៅទិសម្ខាងទៀត ហើយខ្ញុំបានឃើញមនុស្សមួយក្រុមតូច កំពុងធ្វើដំណើរតាមផ្លូវដ៏ចង្អៀតមួយ។ទាំងអស់គ្នាហាក់ដូចជាបានរួបរួមគ្នាយ៉ាងរឹងមាំ ហើយបានចងភ្ជាប់គ្នាដោយសេចក្ដីពិត។ GCKh 155.1

ក្រុមតូចនេះមើលទៅស្លេកស្លាំង នៅពេលដែលគេបានឆ្លងកាត់ការលំបាក និង ទំនាស់យ៉ាងតឹងតែង។ ហើយហាក់ដូចជាព្រះអាទិត្យទើបតែចេញផុតពីពពក រួចចាំងចែងទៅលើមុខរបស់គេ ហើយធ្វើអោយគេមើលទៅមានជោគជ័យ នៅពេលដែលគេបានគិតថា ជោគជ័យរបស់គេមកដល់ហើយ។ GCKh 155.2

ខ្ញុំបានឃើញថា ព្រះអម្ចាស់បានប្រទានឱកាសអោយលោកីយ៍ដោះអន្ទាក់។រឿងមួយនេះ គឺជាភ័ស្ដុតាងគ្រប់គ្រាន់សំរាប់គ្រីស្ទាន ប្រសិនបើគ្មានភ័ស្ដុតាងណាផ្សេងទៀត មិនធ្វើឱ្យមានការខុសគ្នារវាងការល្អ និងការអាក្រក់ឡើយ។ GCKh 156.1

លោកថូម៉ាសជែន ដែលរាងកាយរបស់គាត់បានក្លាយជាធូលីដី ហើយជាអ្នកដែលបានងើបឡើងនៅចុង១០០០ឆ្នាំ នៅគ្រារស់ឡើងវិញលើកទីពីរ ដើម្បីទទួលរង្វាន់របស់គាត់ និងទទួលការស្លាប់លើកទីពីរ បានទទួលការអះអាងពីសាតាំងថា បាននៅឯស្ថានសួគ៌ ហើយត្រូវបានលើកដំកើងយ៉ាងខ្ពស់នៅទីនោះ។ សាតាំងបានប្រើគាត់យ៉ាងច្រើននៅផែនដី ហើយឥឡូវនេះ វាបានបន្តការងារដូចគ្នានេះ តាមរយៈការធ្វើជាមាន ថូម៉ាសជែន ដែលត្រូវបានលើកដំកើង និងផ្តល់កិត្តិយសជាទីបំផុត ហើយដោយគាត់បានបង្រៀននៅផែនដី សាតាំងបានបង្ហាញថា គាត់បានបង្រៀននៅស្ថានសួគ៌ដែរ។ ហើយមនុស្សខ្លះនៅផែនដី ដែលបានមើលងាយក្តីរន្ធត់ទៅឯជីវិត និងការស្លាប់របស់គាត់ហើយនិងការបង្រៀនមិនល្អរបស់គាត់ នៅពេលដែលគាត់រស់នៅ ឥឡូវនេះទទួលការបង្រៀនតាមគាត់ ដែលជាជនអប្រិយ និងពុករលួយម្នាក់ដែលមើលងាយព្រះ និងច្បាប់របស់ទ្រង់។ GCKh 156.2

អានោះដែលជាឪពុកនៃការកុហក ចង និងបញ្ឆោតលោកីយ៍ ដោយការបញ្ជូនទេវតារបស់វា អោយទៅនិយាយជាមួយពួកសាវក ហើយធ្វើអោយវាកើតឡើងផ្ទុយពីអ្វីដែលគេបានសរសេរកាលពីគេនៅផែនដី ដែលបានបញ្ជាដោយខ្មោច។ ទេវតាកុហកទាំងនេះ ធ្វើអោយពួកសាវកបង្ខូចការបង្រៀនរបស់ខ្លួន និងប្រកាសថា គេជាអ្នក កំផិត។ ដោយធ្វើដូច្នេះ វាអាចបោះអ្នកគ្រីស្ទានតែមាត់ ដែលមានឈ្មោះនៅរស់ តែបានស្លាប់វិញ និងលោកីយ៍ទាំងមូល ចូលទៅក្នុងការមិនច្បាស់លាស់ អំពីព្រះបន្ទូល របស់ព្រះ ដ្បិតនោះ គឺជាផ្លូវកាត់ចេញពីដានយ៉ាងធំរបស់ព្រះ និងទំនងជាធ្វើអោយផែនការរបស់ទ្រង់មិនបានសំរេច។ ហេតុដូច្នេះហើយ បានជាវានាំគេអោយសង្ស័យលើប្រភពនៃព្រះគម្ពីររបស់ព្រះ រួចបង្កើតថូម៉ាស់ជែន ដែលមិនជឿសាសនាឡើង ដោយបានគិតថា គាត់ជាអ្នកនាំផ្លូវចូលទៅស្ថានសួគ៌ នៅពេលដែលគាត់បានស្លាប់ ហើយបានរួបរួមជាមួយនឹងពួកសាវក ដែលគាត់ស្អប់នៅផែនដី ហើយលេចឡើងដើម្បីបង្រៀនដល់លោកីយ៍។ GCKh 156.3

សាតាំងបានចាត់ទេវតារបស់វានីមួយៗ តាមផ្នែករបស់វា។ វាបង្គាប់ទេវតារបស់វា អោយប៉ិនប្រសប់មានល្បិចកល និងវាងវៃ។ វាបង្គាប់ឱ្យទេវតាវាខ្លះ ធ្វើជាសាវក ហើយនិយាយជំនួសគេ នៅពេលដែលទេវតាខ្លះទៀត ធ្វើជាមនុស្សមិនជឿលើសាសនា និងកំណាច ដែលបានស្លាប់ដោយប្រមាថព្រះ ប៉ុន្តែ ឥឡូវនេះលេចឡើងជាអ្នកកាន់សាសនាមែនទែន។ គ្មានអ្វីខុសគ្នារវាងសាវកដ៏បរិសុទ្ធបំផុត និងអ្នកមិនជឿលើសាសនាដ៏អាក្រក់នោះទេ។ ទាំងពីរនេះ បានបង្កើតឡើងអោយបង្រៀនរឿងដូចគ្នា។ វាមិនសំខាន់លើអ្នកណា ដែលសាតាំងអោយនិយាយនោះទេ វាគឺជាកម្មបទតែមួយគត់ដែលត្រូវបំពេញ។ វាបានភ្ជាប់យ៉ាងស្និទ្ធស្នាល ជាមួយនឹងលោកជែនលើផែនដី ហើយបន្ថែមថា វាជាការងាយស្រួលសំរាប់គាត់ក្នុងការដឹង នូវពាក្យទាំងអស់ ដែលគាត់បានប្រើ និងសំណេរទាំងឡាយនៃកូនចៅដ៏មានភក្ដីភាពរបស់គាត់ ដែលបានបំរើគាត់យ៉ាងស្មោះត្រង់ និងបានបំពេញគោលបំណងរបស់គាត់បានយ៉ាងល្អ។ សាតាំងបានអានការសរសេររបស់គាត់ជាច្រើន ហើយវាជាការងាយស្រួលសំរាប់វា ដើម្បីបញ្ជាអារម្មណ៍ តាមរយៈទេវតារបស់វា ឥឡូវនេះ ហើយធ្វើអោយវាលេចឡើងថា វាមកពីថូម៉ាស់ ជែន ដែលជាអ្នកបំរើស្មោះត្រង់របស់វា កាលពីគាត់នៅរស់។ ប៉ុន្តែ នេះគឺជាស្នាដៃឯករបស់សាតាំង។ ការបង្រៀនទាំងអស់នេះ បានអះអាងថា មកពីពួកសាវក និងពួកអ្នកបរិសុទ្ធ និងមនុស្សអាក្រក់ ដែលបានស្លាប់ មកពីអំណាចសាតាំងយ៉ាងពេញទំហឹង។ GCKh 157.1

ការនេះគ្រប់គ្រាន់ល្មមនឹងដកយកការអាក្រក់ ចេញពីគំនិតមនុស្សគ្រប់គ្នាទាំងអស់ និងដឹងពីការងារដ៏ងងឹត និងអាថ៌កំបាំងរបស់សាតាំង ដែលវាបានទទួលពីអ្នក ដែលវាស្រឡាញ់ជាខ្លាំង និងអ្នកដែលស្អប់ព្រះយ៉ាងខ្លាំង ជាមួយនឹងពួកសាវកដ៏បរិសុទ្ធ និងពួកទេវតាក្នុងសិរីល្អ បាននិយាយដោយជាក់ស្តែងទៅកាន់លោកីយ៍ និងអ្នកមិនជឿថា ទោះបីជាអ្នកអាក្រក់យ៉ាងណាក៏ដោយ ទោះបីជាអ្នកជឿលើព្រះ ឬព្រះគម្ពីរ ឬមិនជឿក៏ដោយ ឬរស់នៅតាមការសប្បាយរបស់អ្នកក៏ដោយ ស្ថានសួគ៌គឺនៅតែជារបស់ អ្នក ដ្បិតមនុស្សរាល់គ្នាដឹងថា ប្រសិនបើថូម៉ាស់ជែន នៅស្ថានសួគ៌នឹងរីករាយជាខ្លាំងគេពិតជានឹងទៅទីនោះដែរ។ ការនេះច្បាស់ណាស់ថា មនុស្សទាំងអស់នឹងឃើញ ប្រសិនបើគេនឹងទៅទីនោះ។ ឥឡូវនេះ សាតាំងកំពុងធ្វើនូវអ្វី ដែលវាបានព្យាយាមធ្វើតាំងពីវាធ្លាក់ចុះមក។ តាមរយៈមនុស្សម្នាក់ៗ ដូចជា លោកថូម៉ាស់ជែន ជាដើម។ តាមរយៈអំណាច និងការអស្ចារ្យកុហករបស់វា វាកំពុងដកយកចេញទាំងបង្ខំ នូវសេចក្ដីសង្ឃឹមរបស់គ្រីស្ទាន និងដកយកព្រះអាទិត្យរបស់គេ ដែលបំភ្លឺពួកគេ នៅក្នុងផ្លូវតូចទៅកាន់ ស្ថានសួគ៌ចេញ។ វាកំពុងធ្វើអោយលោកីយ៍ជឿថា ព្រះគម្ពីរគ្មានអ្វីល្អ ជាងសៀវភៅរឿងទេ គ្មានព្រះបណ្តាលអោយសរសេរនោះឡើយ នៅពេលដែលវាកាន់ហុចអ្វីមួយទៅជំនួសវិញ ដែលគ្រាន់តែជាការបញ្ចេញអោយឃើញវិញ្ញាណតែប៉ុណ្ណោះ។ GCKh 158.1

នេះគឺជាប្រឡាយមួយស្មោះត្រង់ ដល់វាទាំងស្រុង ក្រោមការគ្រប់គ្រងរបស់វា ហើយវាអាចធ្វើអោយលោកីយ៍ជឿនូវអ្វីដែលវានឹងធ្វើ វាបានលាក់បាំងនូវសៀវភៅដែលនឹងជំនុំជំរះពួកវា និងអ្នកដើរតាមវា នៅកន្លែងដែលវាចង់ទុក។ ព្រះបានបង្កើត ព្រះអង្គសង្គ្រោះ នៃលោកីយ៍នេះ មិនខុសពីមនុស្សសាមញ្ញឡើយ ហើយនៅពេលដែលទាហានរ៉ូម ដែលបានយាមផ្នូររបស់ព្រះយេស៊ូវ បានផ្សព្វផ្សាយរបាយការណ៍ខុស និងកុហក ដែលសម្តេចសង្ឃ និងពួកនាហ្មឺនបានដាក់ក្នុងមាត់គេ ដើម្បីអោយអ្នកក្រ ពួកសិស្ស ដែលចាញ់បញ្ឆោតនៃការបង្ហាញអោយឃើញវិញ្ញាណក្លែងក្លាយទាំងនេះ រំឭកអោយមានគំនិតថា ការប្រសូត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវនោះ វាគ្មានអ្វីអស្ចារ្យឡើយ ហើយវាបានដាក់ព្រះយេស៊ូវ និងព្រះគម្ពីរទៅក្នុងស្រមោល នៅកន្លែងដែលវាចង់អោយទ្រង់គង់នៅ រួចនាំលោកីយ៍អោយមើលទៅវា និងការអស្ចារ្យ ហើយនិងឫទ្ធិបារមីដ៏កំភូតរបស់វា ដែលវាអះអាងយ៉ាងគគ្រឹកគគ្រេងថា ជាការងាររបស់ព្រះគ្រីស្ទ។ ធ្វើដូច្នេះ លោកីយ៍ក៏ធ្លាក់ចូលទៅក្នុងអន្ទាក់ ហើយបាន ល្បួងលោមអោយនៅស្ងៀម មិនអាចរកឃើញការបោកបញ្ឆោត យ៉ាងធំនោះឡើយ រហូតដល់ការវេទនារបស់ព្រះ ទាំងប្រាំពីរបានទម្លាក់មក។ សាតាំងបានសើច នៅពេលវាឃើញផែនការរបស់វា មានជោគជ័យយ៉ាងល្អ ហើយលោកីយ៍ទាំងមូលនៅក្នុងអន្ទាក់របស់វា។ GCKh 158.2

________________________________________
សូមអាន សាស្តា ៩:៥, យ៉ូហាន ១១:១-៤៥, ថែស្សាឡូនីចទី២ ២:៩-១២, វិវរណៈ ១៣:៣-១៤។
GCKh 159.1