សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

39/75

ជំពូកទី 8 - ទំនាស់ដែលជិតនឹងកើតឡើង

តាំងពីដំបូងមកមហាវិវាទនៅស្ថានសួគ៌ គឺជាគោល បំណងរបស់សាតាំងដើម្បីបំបាត់ក្រឹត្យវិន័យរបស់ព្រះ។ ទោះបី ជាការនេះជាការបំបាត់ក្រឹត្យវិន័យទាំងអស់ចោល ឬដោយ បដិសេធតែបទណាមួយក៏ដោយ លទ្ធផលគឺដូចតែគ្នាទេ។ អ្នក ដែលប្រព្រឹត្តល្មើស «ក្នុងបទណាមួយ» នោះបង្ហាញថាប្រព្រឹត្ត ល្មើសនឹងក្រឹត្យវិន័យទាំងមូល ហើយឥទ្ធិពលនិងគំរូ របស់គេ គឺស្ថិតនៅខាងសេចក្តីប្រព្រឹត្តិរំលង ហើយគេ «ត្រឡប់ជាមាន ទោសចំពោះក្រឹត្យវិន័យទាំងមូលនោះ» វិញ (យ៉ាកុប ២:១០ )។ GrHKh 103.1

សាតាំងបានបង្វែរគោលលទ្ធិនៃព្រះគម្ពីរ ហើយសេចក្ដី ខុសឆ្គង ក៏បានជ្រាបចូលក្នុងជំនឿរបស់មនុស្សរាប់ពាន់នាក់។ ទំនាស់ដ៏ធំចុងក្រោយបង្អស់ រវាងសេចក្ដីពិត និងសេចក្ដីខុស ឆ្គង គឺទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះ រវាងព្រះគម្ពីរ និង សាសនាក្លែងក្លាយនិងប្រពៃណី។ ព្រះគម្ពីរគឺជាសៀវភៅដ៏ល្អ លើសសៀវភៅណាៗទាំងអស់ ប៉ុន្ដែ មានមនុស្សតិចណាស់ ដែលទទួលយកមកធ្វើជាមគ្គុទេសក៍សម្រាប់ដឹកនាំជីវិត។ នៅ ក្នុងពួកជំនុំមនុស្សជាច្រើនបដិសេធគោលការគ្រឹះនៃសេចក្តី ជំនឿ។ ការបង្កបង្កើតលោក ការធ្លាក់ចុះទៅក្នុងអំពើបាប របស់មនុស្ស ការប្រោសលោះឲ្យធួននឹងបាប និងក្រឹត្យវិន័យ របស់ព្រះ ត្រូវបានគេបដិសេធចោលទាំងស្រុង ឬក្នុងផ្នែកណា មួយ។ មនុស្សរាប់ពាន់នាក់ចាត់ទុកថា ការទុកចិត្ដលើ ព្រះគម្ពីរ ទាំងស្រុងគឺជាការបង្ហាញនូវភាពកម្សោយ។ GrHKh 103.2

ការយកទ្រឹស្ដីមិនពិតមកធ្វើជារូបព្រះ ក៏ងាយដូចជាការ ច្នៃឈើ ឬថ្មធ្វើជារូបចម្លាក់ដែរ។ សាតាំងនាំមនុស្សឲ្យយល់ ខុសពីចរិតលក្ខណៈរបស់ព្រះ ដោយមូលបង្កាច់ទ្រង់។ រូបព្រះ ខាងគំនិតបានសោយរាជ្យ ជំនួសព្រះដ៏មានព្រះជន្មរស់នៅ ដូចដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ក្នុងព្រះគ្រីស្ទ ហើយនិងក្នុងការបង្កបង្កើតលោក។ ព្រះរបស់ទស្សនវិទូ កវី និពន្ធ អ្នកនយោបាយ និងអ្នកសារព័ត៌មានជាច្រើន នៅក្នុងសាកល វិទ្យាល័យនានា សូម្បីតែក្នុងវិទ្យាស្ថានព្រះគម្ពីរខ្លះផង នោះគ្រាន់បើជាងព្រះបាល ដែលជាព្រះអាទិត្យនៃភីនីស៊ីយ៉ា នៅជំនាន់ហោរាអេលីយ៉ា តែបន្តិចប៉ុណ្ណោះ ។ GrHKh 104.1

គ្មានសេចក្ដីខុសឆ្គងណា ដែលជំទាស់នឹងអំណាចស្ថានសួគ៌ ដោយចេញមុខ ហើយគ្មានអ្វីដែលមានលទ្ធផលអាក្រក់ជាងគោលលទ្ធិ ដែលថាក្រឹត្យវិន័យរបស់ព្រះមិនមានឥទ្ធិពលទៀតទេនោះឡើយ។ ឧបមាថាគ្រូគង្វាលល្បីៗបង្រៀនជាសាធារណៈថា រដ្ឋធម្មនុញ្ញដែល គ្រប់គ្រងទឹកដីរបស់ខ្លួនលែងជាកាតព្វកិច្ចរបស់ពលរដ្ឋតទៅទៀតហើយ ព្រោះវារំខានដល់សេរីភាពរបស់ប្រជារាស្រ្ដ ហើយមិនគួរឲ្យគោរពទេ តើគេឲ្យមនុស្សបែបនេះនៅអធិប្បាយបានយូរប៉ុនណាទៅ? GrHKh 104.2

ការដែលប្រទេសផ្សេងៗលុបលក្ខន្ដិកៈរបស់ខ្លួនចោល នោះ វាទំនងជាងព្រះដែលជាអ្នកគ្រប់គ្រងលើលោកសន្និវាសនេះទាំងមូលលុបក្រឹត្យវិន័យរបស់ទ្រង់ចោល។ គេបានសាកល្បងបំបាត់ក្រឹត្យវិន័យរបស់ព្រះចោលនេះ នៅប្រទេសបារាំង នៅពេលពួកគ្មានសាសនាបានឡើង កាន់អំណាចគ្រប់គ្រងប្រទេស។ គេបានបង្ហាញឲ្យឃើញថាការដកបញ្ញត្តិ ដែលព្រះបានដាក់មក គឺជាការទទួលច្បាប់របស់ស្តេចនៃសេចក្តីអាក្រក់ វិញ។ GrHKh 105.1