ជំហានទៅកាន់ព្រះគ្រិស្ទ
ជំហានទៅកាន់ព្រះគ្រិស្ទ
អារម្ភកថា
លោកស្រីអេល្លែនវ៉ែត៍ដែលជាអ្នកនិពន្ធសៀវភៅ“ ជំហានទៅកាន់ព្រះគ្រិស្ទ” ដែលភាសាអង់គ្លេសហៅថា“ Steps to Christ ” នោះជាបុគ្គលម្នាក់ដ៏ឆ្នើមដែលប្រកបទៅដោយអំណោយទាននៃព្រះវិញ្ញាបរិសុទ្ធនៅក្នុងសតវត្សទី១៩នេះ។ស្នាដៃនិពន្ធនិងកិច្ចការបំរើព្រះជាម្ចាស់របស់លោកស្រីមានឥទ្ធិពលដ៏អស្ចារ្យទៅលើមនុស្សជាតិរាប់លាននាក់ទូទាំងសកលលោក។ SCK ii.1
ក្នុងជីវិតរបស់លោកស្រីៗបានសរសេរទស្សនាវដ្ដីប្រចាំកាល (Periodicals) ចំនួនជាង៥០០ច្បាប់និងសៀវភៅចំនូន២៦ក្បាល។ដោយសារស្នាដៃដ៏ធំធេងទាំងនេះហើយបានជាលោកស្រីត្រូវបានគេចាត់ទុថាជាកំពូលស្ដ្រីក្នុងការនិពន្ធផ្សាយក្នុងប្រវត្តិអក្សរសាស្ដ្រនៅក្នុងសហរដ្ឋអាមេរិកក្នុងបណ្ដាមនុស្សទាំងពីរប្រភេទ។ស្នាដៃរបស់លោកស្រីបរិយាយយ៉ាងទូលំទូលាយអំពីរឿងរ៉ាវទាំងឡាយក្នុងផ្លូវសាសនាវិស័យសិក្សាអប់រំសុខភាពទំនាក់ទំនងសង្គមការផ្សព្វផ្សាយដំណឹងល្អបទទំនាយការបោះពុម្ភផ្សាយការថែបំប៉នសុខភាព (Nutrition) និងវិជ្ជាចាត់ចែងកិច្ចការដឹកនាំ (Management) ។ SCK ii.2
សៀវភៅ“ ជំហានទៅកាន់ព្រះគ្រិស្ទ” នេះបានបោះពុម្ភចេញជាង១៣៥ភាសាហើយ។ក្រោមការឧបត្ថម្ភរបស់គណៈសហភាពនៃគណៈថ្ងៃទី៧ភូមិភាគអាស៊ីប៉ែកអាគ្នេឃ៍ (The South-East Asian Union of the Seventh-Day Adventists) ទើបសៀវភៅនេះត្រូវបានរៀបចំបោះពុម្ភជាភាសាខ្មែរជាលើកទីមួយនៅឆ្នាំ១៩៩៧នេះ។ SCK ii.3
យើងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោករិច្ឆ៍រ៉ូប៊ិន (Elder Robin D.Riches)ប្រធានគណៈសហភាពនៃគណៈថ្ងៃទី៧ភូមិភាគអាស៊ីប៉ែកអាគ្នេឃ៍..លោកស្រីយូឌីអែតខែន (Judy Aitken) ប្រធានបេសកកម្មគណៈថ្ងៃទី៧ភូមិភាគអាស៊ីប៉ែកអាគ្នេឃ៍លោកដានីយ៉ែលវ៉ល់ធ័រ (Pastor M. Daniel Walter) ប្រធានបេសកកម្មប្រចាំស្រុកខ្មែរលោកទូចរដ្ឋា (ជាអ្នកបកប្រែច្បាប់ដើម) គណៈកម្មការសម្លេងព្យាករណ៍ខ្មែរ (Cambodian Voice of Prophecy ‘s Committee) និងបងប្អួនជាច្រើនទៀតដែលជួយជាយោបល់ក្នុងការបោះពុម្ភផ្សាយជាពិសេសលោកប៉ាស្ទ័រហ្សេមស៍ចាន់ឡាដុក (James C. Dok) និងប៉ាស្ទ័រវ៉ាន់ឡាង (Lang Van) ។ SCK iii.1
សៀវភៅនេះជាប្រទីបបំភ្លឺផ្លូវឲ្យយើងបានយល់គឺបំណងហឬទ័យរបស់ព្រះនិងស្គាល់សេចក្ដីពិតហើយនិងបានចូលមកចំពោះព្រះដើម្បីបានទទួលសេចក្ដីសង្គ្រោះ។ SCK iii.2
សូមព្រះជាម្ចាស់ប្រទានព្រះពរដ៏បវរមហាប្រសើរដល់លោកអ្នកអាន !
SCK iii.3
ដោយសេចក្ដីគោរពដ៏ស្មោះស្ម័គ្រ
ស៊ន សូផាត
អ្នកពិនិត្យរៀបរៀងនិងប្រែសំរួល